មិនគួរអោយជឿ! ទីបំផុត ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទចោលនៅពេលខាងមុខនេះដោយសារតែ

242

ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយយោងតាម គណនីហ្វេបុកមួយឈ្មោះ Channa Heng បានធ្វើការបង្ហោះសារនឹងរូបភាពនៅថ្ងៃនេះថា ផ្សារឃ្លាំងរំសេវដែលបានបង្កើតជិត20ឆ្នាំមកហើយ មិនដែលមានទ្វារបិទទេ តែក្នុងរយះ3ខែខាងមុខនេះ គេនិងធ្វើទ្វារបិទវា ហើយអាចនិងបិទជារៀងរហូត… 14 កុម្ភះ 2020 ទិវានៃក្តីស្រលាញ់ ចង់ជ្រាបច្បាស់សូមអានខ្លឹមសារសេចក្ដីប្រកាសខាងក្រោមជាក់ស្តែង សេចក្ដីជូនដំណឹង ខ្ញុំបាទមេធាវី ខូវ ណារ៉ូ អត្តលេខ៣០៧ និងលោកមេធាវី ស៊ិន វ៉ាន់នី អត្តលេខ​១១២៦ ជាសមាជិកនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានអាសយដ្ឋានការិយាល័យ អាគារលេខ ០៣ ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយ អាណត្តិឱ្យលោកឧកញ៉ា ស៊ី គង់ទ្រីវ

និងលោកជំទាវ ហុង ស៊ុន ។ក្នុងនោះដែរ សូមជូនដំណឹងមក លោក លោកស្រី ដែលជាម្ចាស់អាជីវករលក់ដូរនៅផ្សារឃ្លាំងរំសេវ កម្មវត្ថុ៖ ជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពលភាពនៃកិច្ចសន្យាជួល ដោយបងប្អូនត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវ កម្មលក់ដូររៀងៗខ្លួនហើយផ្សារត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០។យ៉ាងណាមិញ យោងតាម លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិរបស់លោកឧកញ៉ា ស៊ី គង់ទ្រីវ និង លោកជំទាវ ហុង ស៊ុន ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។ តបតាមកម្មវត្ថុនិងយោងខាងលើខ្ញុំបាទមានកិត្តយសសូមជម្រាបជូនដល់លោក លោក ស្រីមេត្តាជ្រាបថា៖ដើម្បីអភិវឌ្ឍឱ្យមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់

មានសោភ័ណភាពស្រស់បំព្រងក៏ ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាត ស័ក្ក សមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈរបស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងដី ផ្សារនេះធ្វើការសាងសង់អគារថ្មីទំនើបទាន់សម័យ។ដូច្នេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅសូមបងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ ដូរ នៅក្នុងផ្សារឃ្លាំងរំសេវទាំងអស់ ត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារត្រូវបិទជាស្ថាពរ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ហើយមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ នឹងចាប់ផ្តើមសាងសង់អគារថ្មីលើទីតាំងដីនេះ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ តទៅ។ ក្នុងរយៈពេលបីខែ (០៣ខែ) ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ

និងថ្លៃប្រើប្រាស់ ចរន្តអគ្គីសនីឡើយ គឺខែកុម្ភៈ ខែមីនា និងខែមេសា ឆ្នាំ ២០២០។តួយ៉ាង អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោក លោកស្រី ជ្រាបជាព័ត៌មាន និងស្វែងរកទីតាំងថ្មីដើម្បីប្រកប អាជីវកម្មលក់ដូរបន្តរបស់បងប្អូនរៀងៗខ្លួន ម្ចាស់ទីតាំងផ្សារមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ ណាមួយរបស់លោកលោក ស្រី ដែលមិនបានគោរពតាមសេចក្ដីជូនដំណឹងនេះឡើយ ។ សូម លោក លោកស្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។ ថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ធ្វើនៅថ្ងៃទី២៣ខែមករា ឆ្នាំ ២០២០។ ប្រភព៖ ហ្វេសប៊ុក