ជួយស៊ែរគាត់ផង! បងស្រី ម្នាក់ជិះGrab ភ្លេច ទូរសព្ទ័ IPhone7 plus កាបូប​លុយដែលនៅក្នុងមានលុយ និង passport យ៉ាងសំខាន់សំរាប់ខ្ញុំ

182

ភ្នំពញ​ ៖ មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយថា ម៉ូតូកង់បី Grab គឺជាសេវាដឹកអ្នកដំណើរមួយ ដ៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនគ្រប់ស្រទាប់។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីបង្កអោយមានភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើរ ដែលត្រូវការមធ្យោបាយធ្វើដំណើរ ដែលអាចហៅបានតាមរយៈ App ដែលមានឈ្មោះថា Grab។ដោយឡែក នាខណៈមុននេះបន្ដិច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែល មានឈ្មោះ Jeon Ji-a គាត់បានភ្លេចកាបូបរួមជាមួយថវិកាមួយចំនួន នៅលើម៉ូតូកង់៣ឥណ្ឌា នៅពេលដែលគាត់ចុះពីម៉ូតូនោះ។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖

”ជំរាបសួរបងប្អូន​ អ៊ំពូមីងក្នុងហ្វេសប៊ុកទាំងអស់គ្នា! សូមអ្នកទាំងអស់គ្នាជួយស៊ែរអោយខ្ញុំផង កាលពីម្សិលមិញខ្ញុំបានហៅ Grabមួយតាមផ្លូវជិះ​អោយគាត់ជូនខ្ញុំទៅមន្ទីពេទ្យសម្ភពហ្សូលី ដេីម្បីពិនិត្យផ្ទៃពោះ​ ពេលខ្ញុំចុះពីលេីgrabខ្ញុំក៏បានភ្លេចកាបូប​ នៅក្នុងនោះមានទូរស័ព្ទ ក្នុងនោះដែរ IPhone7plusមួយ​ កាបូបលុយដែលមានលុយជាង400$​ នឹងPassport2 ហេីយPassportមួយជាPassport របស់កូរ៉េជារបស់កូនស្រីខ្ញុំ​ ពេលបាត់ភ្លាម ខ្ញុំព្យាយាមទាក់ទងទៅក្រុមហ៊ុនgrab ប៉ុន្តែក្រុមហ៊នថាជួយមិនបាន ព្រោះយេីងមិនដឹងលេខសំគាល់និងស្លាកលេខរុឺម៉កគាត់ ចឹងពេលនេះខ្ញុំមានតែសុំបងប្អូនអោយជួយស៊ែរដល់បងម្ចាស់grab ឫក៏អ្នកដែលបានឃេីញកាបូបនេះ សូមមេត្តាជួយទុកអោយខ្ញុំផង​

ខ្ញុំចង់បានតែPassport មកវិញតែប៉ុណ្នោះ ព្រោះវាសំខាន់ណាស់សំរាប់ខ្ញុំនឹងកូនខ្ញុំ ព្រោះខ្ញុំត្រូវត្រឡប់ទៅកូរ៉េវិញ ក្នុងពេលឆាប់ៗ​ ហេីយខ្ញុំពិបាកនឹងត្រូវធ្វេីវាម្តងទៀតណាស់​ សូមអ្នកទាំងអស់គ្នាមេត្តាជួយស៊ែរអោយបងៗ ដែលបានឃេីញគាត់ជួយទំនាក់ទំនងអោយខ្ញុំ​ ខ្ញុំនឹងមានជូនជាសុគន្ធ នេះជាកំហុសមួយរបស់ខ្ញុំដែលមិនបានប្រុងប្រយ័ត្ន បងៗដែលបានឃេីញ សូមមេត្តាជួយទំនាក់ទំនងមកខ្ញុំតាម រយៈលេខទូរសព្ទ័៖096 619 8830/ 070 384 923 សូមអរគុណ”។ប្រភព៖ ហ្វេសប៊ុក