តារាសម្តែងអ្នកនាង ហង្ស ម៉ារ៉ានី ក្នុងថ្ងៃនៃក្តីស្រលាញ់ បានជូនកាដូរយ៉ាងពិសេសដល់អ្នកមានគុណ អមជាមួយសារយ៉ាងមានអត្ថន័យមួយថា

278

ភ្នំពេញ ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាសម្ដែង ហង្ស ម៉ារ៉ានី កំពុងតែជោគជ័យខ្លាំងលើមុខរបរលក់អនឡាញរបស់នាង ដោយមិនចាំបាច់តែប្រឡូកក្នុងការងារសិល្បៈមួយមុខទេ នាងក៏អាចរស់នៅសុខស្រួល ប្រើជីវិតយ៉ាងសប្បាយហ៊ឺហារ មានលុយចាយពេញៗដៃ ។ជាក់ស្តែង ខណៈមុខរបរឡើងស្រឺតៗលុយហូរចូលដូចទឹកបាក់ទំនប់ ហង្ស ម៉ារ៉ានី បានទិញកាដូរថយន្តទំនើបថ្មីសន្លាងមួយគ្រឿង ជូនឪពុកម្ដាយ ដោយតារាស្រីរូបនេះ បានលើកឡើងថា នាងមិនប្រើពាក្យថាចាំសិន ចាំបន្តិចទៀតសិន ឬចាំឆ្នាំក្រោយសិននោះទេ ទាន់អ្នកមានគុណនៅមានកម្លាំង មានសុខភាពល្អអាចមើលឃើញភាពជោគជ័យរបស់យើង ។ ទង្វើកតញ្ញូរបស់តារាសម្ដែង ហង្ស ម៉ារ៉ានី ចំពោះអ្នកម្ដាយគុណនៅក្នុងឱកាសទិវានៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ នេះ

បានធ្វើឱ្យមហាជនកោតសរសើរមិនស្ទើរនោះទេ ។ លើសពីនេះ នាងក៏បានរៀបរាប់សារយ៉ាងវែងអន្លាយទៀត ដូចខាងក្រោមថា ៖ « ✅ កំប្រើពាក្យថា ចាំសិនៗៗ ចាំបន្តិចទៀតសិន ចាំឆ្នាំក្រោយសិន ចាំមានអ្វីៗច្រើនជាងនឹងសិន ចាំមានលុយជាងនឹងសិន ចាំមានអ្វីៗគ្រប់សព្វសិន ចុះមានសួរអត់ថា ពេលម្តាយឱពុកយើង គាត់ចិញ្ចឹមយើង តើគាត់មានប្រើពាក្យថាចាំៗៗចឹងអត់ បើគិតតែពីចាំនឹង ប្រហែលយើងគ្មានថ្ងៃនេះ បើគិតតែពេលចាំប្រហែលជាកូនៗមិនបានរៀនសូត្រចេះដឹងដូចឥឡូវទេ ចូលគិតថាមានប៉ុនន្មានធ្វើជូនគាត់ប៉ុននឹងទៅ តាមសម្ថភាព តាមលទ្ធភាព ដែលយើងមាន អ្នកណាក៏រវល់ អ្នកណាក៏ប្រឹង ព្រោះចង់អោយគ្រួសាររីកចំរើន បើមិនឆ្លៀតទេ អាល័យតែចាំ អាចយឺតពេលក៏ថាបាន ✅ កំចាំដល់អ្វីៗហួសពេល ទើបប្រាប់ថាស្តាយក្រោយ ធ្វើបុណ្យទាន់ខែភ្លឺ ម្តាយឱពុកខំណាស់ ខំដើម្បីកូន

ទោះឈឺជា នឿយហត់ ញើសហូរសស្រាក់ មិនដែលរអ៊ូថាអត់ណាស់ ពិបាកណាស់ទេ ដើម្បីអ្នកណា គឺដើម្បីកូន ពេលខ្លះសុខចិត្តអត់ហូបខ្លួនអោយតែកូនបានឆ្អែត ពេលខ្លះអត់ហានទិញសំលៀកបំពាក់ល្អៗពាក់ទេ អោយតែកូនបានស្អាតល្អ មិនហានទិញសំភារះប្រើប្រាស់ទំនើបៗខ្លួនឯងទេ តែទិញអោយកូនប្រើ ពី1ឆ្នាំទៅ1ឆ្នាំ លោកទាំង2កាន់តែវ័យចាស់ទៅៗ សក់ខ្មៅទៅជាស ដៃស្អាតល្អទៅជាជ្រួញ ពេលខ្លះឈឺ ក៏មិនហានប្រាប់កូនថាឈឺផង លោកនៅតែផ្តល់ស្នាមញញឹម កំលាំងចិត្តដល់កូនគ្រប់ពេល លោកមិនដែលទាមទារអ្វីពីកូនទេ មានតែអោយកូនបន្ថែម លះបង់គ្រប់យ៉ាងដើម្បីកូន សូម្បីជីវិត លែងគិតពីខ្លួនឯង អោយតែកូនបានសុខ និងរីកចំរើន ចុះយើងមានសួរខ្លួនឯងអត់? ថាយើងអាយុប៉ុននេះ បានធ្វើអ្វីដើម្បីគាត់ខ្លះនៅ ?

បានលះបង់អ្វីខ្លះដើម្បីគាត់នៅ? គាត់លះបង់1លានមុខ ដើម្បីកូនៗបាន សូម្បីសេចក្តីសុខខ្លួនឯង តែយើងបានធ្វើ និងលះបង់ដើម្បីលោកបានប៉ុនន្មាន%នៃគាត់លះបង់អោយយើងនៅ ? ✅ ថ្ងៃនេះកូនៗទាំងអស់គ្នា សូមជូនកាដូរ ដល់លោកទាំង4 និងចង់ប្រាប់ថា អរគុណសំរាប់ការមើលថែទាំងកូនៗតាំងពីបាតជើងក្រហម រហូតដល់សព្វថ្ងៃបានយ៉ាងល្អ អរគុណសំរាប់ការលះបង់ដ៏ធំធេង មហិមារបស់លោកទាំង4ចំពោះកូនៗ ចង់ប្រាប់ថា កូនៗចង់ឃើញស្នាមញញឹមរបស់លោកទាំង4បែបនេះរៀងរហូត We’re love ❤️ u mom and dad ❤️ love never end ❤️ កូនៗពិតជាសំណាងណាស់ដែលបានកើតជាកូនរបស់លោក ✅ លុយអាចទិញអ្វីៗបានជាច្រើន តែលុយមិនអាចទិញសេចក្តីសុខ

ពេលវេលា និងស្នាមញញឹមចេញពីចិត្តពិតបានឡើយ ✅ រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ជូនចំពោះអ្នកមានគុណទាំង4 គ្រុមគ្រួសារទាំងមូល បងប្អូនទាំងអស់នៅខេត្ត ក្រុមការងារប្អូនៗបងៗ មិត្តភ័ក្រ្ត និង ប្រជាជនខ្មែរទាំងមូល ក្នុងប្រទេសក្រៅប្រទេស សូមជួបតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភាពរកិច្ច ❤️ love u all❤️ ✅Parents are the stars that guide you. In their love and care they hide you. It paints when they are far away, but they are in your thoughts always . ✅ There is nothing better than seeing your parents happy because of you
✅ Love your parents and treat them well, because one day they will not be around .
✅ Never forget the hands that loved, cared and raised to build you . Love your parents. They will never come on earth twice.»។ប្រភព៖ ហ្វេសប៊ុក