ប្អូនស្រី រ៉ន ចាន់ឌីន ពិតជាស្រស់ស្អាតប្លែកក្រោយសម្បុរស្រអែមប្រែក្លាយជាសាច់ឡើងខ្ចីញេញតែម្តង

192

ភ្នំពេញ ៖ មហាជនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមប្រាកដជា នៅចាំអតីតបេក្ខនារីដ៏លេចធ្លោ រ៉ន ចាន់ឌីន តាមរយៈកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia ព្រោះតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅ ពូកែថ្នមក្រលួចរណ្ដំ បំពេអារម្មណ៍ទស្សនិកជនឱ្យទោរទន់ទៅតាមអត្ថន័យបទចម្រៀង ជាពិសេសពេលនាងលើកយកបទមរតកដើមមកបកស្រាយម្ដងៗ ។ជាក់ស្តែង កន្លងផុតទៅ ២ ឆ្នាំ ពេលនេះ រ៉ន ចាន់ឌីន បានធំធាត់ពេញរូបពេញរាងស្ទើរមិនគួរជឿ ដែលពីមុនកូនក្រុមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា រូបនេះ

មានសម្បុរខ្មៅស្រអែមស្រស់ ប៉ុន្ដែបច្ចុប្បន្ន ចាន់ឌីន មានសាច់ឈាមភ្លឺថ្លា សម៉ដ្ឋរលោង ឯមុខមាត់វិញ ក៏ប្រែទៅជាកាន់តែស្រស់ស្អាតមើលសឹងមិនស្គាល់ ។យ៉ាងណាមិញ ការផ្លាស់ប្ដូររូបរាងពណ៌សម្បុរ ពីក្មេងស្រីធម្មតាប្រើជីវិតរស់នៅតាមស្រុកស្រែចម្ការ មានស្បែកខ្មៅក្រញេសៗ មកក្លាយជានារីម្នាក់ដ៏ស្រស់ស្អាត ចេះរៀបចំខ្លួនប្រាណសមនឹងវ័យរបស់ រ៉ន ចាន់ឌីន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះជាសម្រស់ រ៉ន ចាន់ឌីន កាលពី ២ ឆ្នាំមុន និង បច្ចុប្បន្ន។ប្រភព៖ ហ្វេសប៊ុក