មើលទៅ កញ្ញា ជីជី លែងចង់ស្គាល់ក្រោយសម្រកទម្ងន់បានត្រឹមតែ

1815

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញពិធីការិនី ជីជី មានរូបរាងស្គម និង ស្រកគីឡូប្លែកខុសពីមុន ។ មានហ្វេនៗមិនតិចទេបារម្ភពីសុខភាពរបស់ ជីជី តែយ៉ាងណាមានការលើកឡើងថាការស្រកគីឡូរបស់ ជីជី ដោយសារតែនាងតមអាហារមិនមែនមកពីមានបញ្ហាសុខភាពទេ ។ដោយឡែក ជីជី ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានរូបសម្រស់ស្រស់ស្អាត និង មានប្រជាប្រិយភាពគួរសមនៅក្នុងទូរទស្សន៍ស៊ីធីអិន ។ មានបុរសមិនតិចទេលួចក្នាញ់

និងសម្រស់របស់ពិធីការិនីរូបនេះ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះគេសង្កេតឃើញរូបរាងរបស់ ជីជី ស្គមស្រកគីឡូប្លែកជាងមុន ដោយអ្នកខ្លះលើកឡើងថា ស្គមបែបនេះមើលទៅ ជីជី មិនស្អាតដូចមុនទេ ហើយខ្លះសង្ស័យថានាងមានបញ្ហាសុខភាព ។ក្នុងនោះដែរ បើតាមប្រភពស្និទ្ធនិង ជីជី បាននិយាយថា តាមពិត ជីជី មានសុខភាពល្អជាធម្មតា នាងស្គមបែបនេះដោយសារនាងសម្រកគីឡូនោះទេ ហើយនាងស្រកប្រមាណតែបីគីឡូប៉ុណ្ណោះ

និង ពេលនេះនាងមានទម្ងន់ ៤២ គីឡូ ។យ៉ាងណាមិញ ជីជី ក៏មិនខុសពីតារាដទៃដែរ នាងបានបង្ហាញមុខគូស្នេហ៍ដែលជាបុរសសង្ហាវ័យក្មេងមានអាយុស្របាលៗនាង ។ បើតាមបំណង ជីជី មានគម្រោងរៀបការនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ។ ក្រៅពីការងារសិល្បៈ ជីជី ក៏ថៅកែស្រីនៃហាងស៊ុប និង លក់លៀសហាលដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន៕ប្រភព៖ ហ្វេសប៊ុក