ដើម្បីប្រទេសជាតិ Police អន្តោប្រវេសន៍នៅកំពង់ផែក្រុងព្រះសីហនុ បានធ្វើការយ៉ាងសកម្មមិនខ្លាចនឿយហត់ឡើយ (មានវីដេអូ)

140

កំពង់សោម ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា លកាលពី​ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​ក្នុងនោះដែរ គូសបញ្ជាក់​ថា​ រហូត​មកដល់​ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ នាវា ទេសចរណ៍ដ៏ធំ ឈ្មោះ Westerdam​

បាន​ចូល​ដល់ច្រាំង នៃកំពង់ផែ ខេត្តព្រះសីហនុ​ ហេីយ​។ នេះ​បេីយោងតាម​រយៈ​ការ​ Live ផ្ទាល់​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ទទក​ នៅ​ល្ងាច​ថ្ងៃ​នេះ​ ក្នុង​នោះ​​ យេីង​សង្កេត​ឃើញ​ថា​ មានអ្នកទេសចរនៅលេីនាវានេះ​ បានបង្ហាញ​ពីអារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​ បន្ទាប់​ពី​រសាត់​អណ្ដែត​អស់​រយៈពេល​២សប្ដាហ៍​មកនោះ។ដោយឡែក ចំពោះ​លទ្ធផល​ធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថា អ្នកទេសចរ២០នាក់នៅលើកប៉ាល់ WESTERDAM ដែលមាន​សុខភាព​មិន​ប្រក្រតី​នោះ​

គឺមិនមានផ្ទុកមេរោគកូរ៉ូណា ឬ ខូវីដ-19 នោះទេ ។ នេះបើតាមការ​បញ្ជាក់​ពី​ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។យ៉ាងណាមិញ ថ្នាក់ដឹកនាំ ក្រសួងស្ថាបន័ថ្នាក់ជាតិ​ មន្រ្តី​ប៉ូលិស​អន្តោប្រវេសន៍​ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ កំពុង​មាន​ភាព​មមាញឹក​ជា​ខ្លាំង​ ធ្វើ​កិច្ចការ​ងារមួយនេះ​ ដេីម្បី​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ​ទេសចរលេីនាវា​ ឲ្យ​ឆាប់​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ផងដែរ​។តួយ៉ាង សូមជម្រាបជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០​ ស្អែក​នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក