ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន បានអញ្ចើញទៅដល់កំពង់ផែក្រុងព្រះសីហនុហើយ ខណៈដែលអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM បានអរគុណជនរួមជាតិថា (មានវីដេអូ)

149

កំពង់សោម ៖ មហាជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​ជាក់ស្តែង នាវាដ៏ធំដែលបាន​ធ្វើ​ដំណើរ​មកកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ នា​រសៀល​ម្សិលមិញ​នេះ​​ គឺមាន​ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍

ដោយក្នុងឲនោះមានជនជាតិអាមេរិកច្រើនជាងគេដែលមានចំនួនរហូតដល់​ ៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស​ ១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។ក្នុងនោះដែរ រហូត​មកដល់​ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ នាវា ទេសចរណ៍ដ៏ធំ ឈ្មោះ Westerdam​ ក៏បាន​ត្រូវ​អនុញ្ញាត​ឲ្យ​​ចូល​ដល់ច្រាំង នៃកំពង់ផែ ខេត្តព្រះសីហនុ​ បន្ទាប់​ពី​រសាត់​អណ្ដែត​អស់​រយៈពេល​២សប្ដាហ៍​មកនោះ​ ដែរក្នុង​នោះ​ មានអ្នកទេសចរនៅលេីនាវានេះ​

បានបង្ហាញ​ពីអារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​។ចំណែក​ឯ​​លទ្ធផល​ធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថា អ្នកទេសចរ២០នាក់នៅលើកប៉ាល់ Westerdam ដែលមាន​សុខភាព​មិន​ប្រក្រតី​នោះ​ គឺមិនមានផ្ទុកមេរោគកូរ៉ូណា ឬ ខូវីត-19 នោះទេ ។ នេះបើតាមការ​បញ្ជាក់​ពី​ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ដោយឡែក នាព្រឹកថ្ងៃទី​១៤​ ខែកុម្ភៈ​

នេះ​ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ទៅដល់​ខេត្ត​ព្រះសីហនុ​ ហេីយ​ ដេីម្បី​ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងថ្លែងសារទៅកាន់ជនរួមជាតិកម្ពុជា​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក