ជួយស៊ែរយកបុណ្យផង!​ ជនជាតិចិនម្នាក់ បានភ្លេចកាបូបលុយនៅលើកង់បី មានលុយសរុបជិត 5000 ដុល្លារ និង ឯកសារសំខាន់មួយចំនួនទៀត

479

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ម៉ូតូកង់បី WeGo Expresses គឺជាសេវាដឹកអ្នកដំណើរមួយ ដ៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនគ្រប់ស្រទាប់។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីបង្កអោយមានភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើរ ដែលត្រូវការមធ្យោបាយធ្វើដំណើរ ដែលអាចហៅបានតាមរយៈ App ដែលមានឈ្មោះថា WeGo។ក្នុងនោះដែរ បើទោះបីជាមានភាពងាយស្រួលក៏ដោយ ប៉ុន្ដែបច្ចុប្បន្ននេះ ក៏នៅតែមានបុគ្គលមួយចំនួនតូច មានភាពមិនស្មោះត្រង់ ហើយថែមទាំងបានធ្វើបាបអតិថិជនផងដែរ

ដូចជាការជិះហួសផ្លូវ យករបស់អតិថិជននៅពេលដែលភ្លេចជាដើម។ ប៉ុន្ដែយើងក៏ឃើញ ម៉ូតូកង់បីជាច្រើន មានភាពស្មោះត្រង់ជាមួយអតិថិជនផងដែរ។តួយ៉ាង នាខណៈមុននេះបន្ដិច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Kirito បានភ្លេចកាបូបរួមជាមួយថវិកាមួយចំនួន។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”ព្រឹកមិញនេះគាត់បានជិះ WeGo Express ទៅ បុរីពិភពថ្មី ទឹកថ្លា ផ្ទះលេខ០៥ ផ្លូវលេខ០១ គាត់បានភ្លេចកាបូបនៅ លើនោះហើយក្នុងកាបូបនោះមានឯកសារសំខាន់ៗ ហើយព្រមទាំងលុយសរុបជិត 5000$ ទៀត

បេីបងប្អូនឬ ម្ចាស់WeGo រេីសបានសូមមេត្តាជួយទាក់ទងមកខ្ញុំវិញផង លុយទាំងគាត់នឹងទុកជូនបងប្អូនជាសាគុណគាត់ត្រូវការតែឯកសារវិញប៉ុណ្ណាះ លេខទំនាក់ទំនងខ្ញុំ​ 099 492 033 , 093 882 178 , 088 866 6663សូម​បង​ប្អូន​ជួយស៊ែរ ផងដេីម្បីបងប្អូនដែលរេីសបានគាត់បានឃេីញ​ អរគុណ​ជាមុនចំពោះការ ស៊ែរ”។ប្រភព៖ ហ្វេសប៊ុក