នារីម្នាក់ បានបង្ហោះវីដេអូមួយក្រោយឃើញបងស្រីម្នាក់ រេីសម៉ាស់នៅលើគំនរសំរាម ដែលគេពាក់ហេីយ (មានវីដេអូ)

231

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​មុឺន​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល​ វី រុ ស ​ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក ​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។ក្នុងនោះដែរ ជាមួយគ្នានេះដែរ

ក្រឡេកទៅមើលពីតម្លៃម៉ាស លក់នៅតាមកន្លែងលក់ថ្នាំពេទ្យមួយចំនួន គឺមានការដំឡើងថ្លៃឡើងកប់ពពក ដែលនេះគឺជាពេលវេលាឆ្លៀតឱកាសរបស់ជនមួយក្ដាប់តូច​ ដែលបានយកពេលវេលានេះ ដើម្បី​កេងប្រវ័ញ្ច​ជាតិសាសន៏របស់ខ្លួន ដោយមិនសមស្របទៅនឹងពាក្យថា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរនោះទេ។ជាក់ស្តែង បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Peachie Pich​ បាន​បង្ហោះ​នូវ​ឃ្លីប​វីដេអូ​មួយ​ដែលមាន​នារី​ម្នាក់​ មាន​វ័យប្រមាណ​ជាង​២០ឆ្នាំ​

បាន​អង្គុយ​ប្រមូលរេីសយកម៉ាសចាស់ៗនៅលេី​គំនរសំរាម​ ដែលយេីង​មិនដឹងឡេីយថា​ គាត់រេីសម៉ាសដែលគេពាក់ហេីយយកទៅណា​និង​យក​ទៅ​ធ្វេីអ្វីនោះទេ។យ៉ាងណាមិញ ក៏មានការ​លើក​ឡើង​ក្នុង​ឃ្លីប​វីដេអូ​នេះ​ថា​ ប្រហែល​ជា​គាត់រេីសម៉ាសទាំងនេះយកទៅលាងទឹកដេីម្បីទុកលក់ហេីយមេីលទៅ។ យ៉ាងណា​មិញ​​ នេះគ្រាន់​ជាការ​លើក​ឡើង​និង​វិភាគ​តែ​ប៉ុណ្ណោះ​ ចំពោះ​មូលហេតុ​ឲ្យ​ពិត​ប្រាកដ​នោះ​ យេីងមិនដឹងថា​ នារី​រូបនេះបាន​រេីសប្រមូលយក​ម៉ាសទាំងនេះទៅ​ណា​អោយ​ពិត​ប្រាកដ​នោះទេ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក