​អង្គការ​ WHO​ អគុណ​សម្តេច​តេជោ​ ហ៊ុន​ សែន ជាខ្លាំងដែល ​ឱ្យ​នាវា​Westerdam ចូលចតនៅកម្ពុជា ខណៈដែលប្រទេសជាច្រើនបានបដិសេធ

170

ភ្នំពេញ ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី​ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា​ ការអនុញ្ញាតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច

ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន។​ក្នុងនោះដែរ សម្តេច​បាន​បន្តទៀត​ថា​ យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក

ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ដោយឡែក ចំពោះការ​ផ្ដល់​ឱកាស​ឱ្យ​នាវា​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​របស់​អាមេរិក​ បាន​ចូល​ចត​និង​ចាក់​ប្រេង​នេះ​ដែរ ​ត្រូវ​បាន​លោក ​Patrck Murphy​ ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​​បានអរគុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ជា​ខ្លាំង ​ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក WHO ​ក៏​បាន​ថ្លែង​សារ​អរគុណ​ចំពោះ​ទឹក​ចិត្ត​កម្ពុជា ​ដែលបាន​ជួុយ​ដល់មនុស្ស​ដែល​ស្ថិត​នៅ​លើ​នាវា​ខាង​លើ​ផង​ដែរ។ប្រភព៖ ហ្វេសប៊ុក