ក្រោយកាន់ដៃគ្នាវិញជាមួយស្វាមី ស្រាប់តែអ្នកនាង មូលីកា បានបង្ហោះសារមួយលើកឡើងថា ប្តីល្អ អាច​មិន​មែន​ជា​មនុស្ស​ដែល

124

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកនាង មូលីកា ទទួលបានប្រជាប្រិយភាពខ្ពស់ពីមហាជន យ៉ាងណា មិ ញកាលពីថ្មីៗនេះ បានផ្ទុះរឿងថានាង និងស្វាមី បានលែងលះគ្នាក្រោយពីបានរៀបការបាន ១០ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។យ៉ាងណាមិញ ក្រោយពីលែងលះគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកទាំងពីរបានមកត្រូវរ៉ូវគ្នាវិញដូចដើម។ ជាក់ស្តែង ដោយអ្នកទាំងពីរ ព្យាយាមដោះស្រាយនៅបញ្ហារហូតមកកាន់ដៃគ្នាវិញ

ខណៈពេលដែរស្វាមីរបស់តារារូបនេះ កាន់តែបង្ហាញនូវភាពផ្អែមល្ហែម ផ្តល់នូវស្នាមញញឹមស្រស់ថ្លា មើលទៅគួរឲ្យច្រណែនណាស់។តួយ៉ាង ក្រោយពេលត្រូវរ៉ូវគ្នាវិញមានមហាជនជាច្រើន មានការរិះគន់ទៅលើអ្នកទាំងពីរយ៉ាងខ្លាំង បើទោះបី មានមហាជនរិះគន់ប៉ុណ្ណា តែពួកគេនៅតែមានភាពផ្អែមល្ហែម ដោយមើលទៅពិតជាមានសុភមង្គលខ្លាំងឡើង។ យ៉ាងណាមិញ ថ្មីៗនេះ បានបង្ហាញសារមួយ

ដោយហៅស្វាមីនាង សុទ្ធតែ​ ប្ដីល្អពេញៗមាត់ ដោយនាងបាននិយាយយ៉ាងដូច្នោះថា៖ ប្តីល្អ អាច​មិន​មែន​ជា​មនុស្ស​ដែល​ល្អឥតខ្ចោះគ្រប់យ៉ាង ប៉ុន្តែគឺជាប្ដីដែលដឹងថា អ្វីដែល​គួរ​ឈប់ នៅ​ពេលដែលខ្លួន​មានគ្រួសារ​ហើយ​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក