ក្តៅៗ! កប៉ាល់យក្ស​ Westerdam ទីបំផុតបានមកដល់ច្រាំងដោយជោគជ័យហើយ (មានវីដេអូ)

166

កំពង់សោម៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី​ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគ កូ រ៉ូ ណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​ដោយឡែក រហូត​មកដល់​ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ​

នាវា ទេសចរណ៍ដ៏ធំ ឈ្មោះ Westerdam​ បាន​ចូល​ដល់ច្រាំង នៃកំពង់ផែ ខេត្តព្រះសីហនុ​ ហេីយ​។ នេះ​បេីយោងតាម​ការ​ Live ផ្ទាល់​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ទទក​ នៅមុននេះ​បន្តិច​។ ក្នុង​នោះ​​ យេីង​សង្កេត​ឃើញ​ថា​ មានអ្នកទេសចរនៅលេីនាវានេះ​ បានបង្ហាញ​ពីអារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​តែម្តង​ បន្ទាប់​ពី​បាន​ចូលចត​នា​ខណៈ​ពេលនេះ​។ក្នុងនោះដែរ គូសបញ្ជាក់​ថា​ នាវាដ៏ធំដែលបាន​ធ្វើ​ដំណើរ​មកកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ នា​រសៀល​ថ្ងៃ​នេះ​​ គឺមាន​ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍ ដោយក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេដែលមានចំនួនរហូតដល់​ ៦៥១នាក់

ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស​ ១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។ជាក់ស្តែង ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ទាំងអស់​ដែលក្នុងនោះមានជនជាតិអាមេរិកចំនួន៦៥១នាក់ផងដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរកម្ពុជា​ ដែលបានផ្ដល់ការគាំទ្រចំពោះពួកគេ​ ក្នុងការចូលចតនៅកម្ពុជា ខណៈដែលពួកគេកំពុងតែខ្វះស្បៀងអាហារ និងត្រូវការចាក់ប្រេងផងដែរនោះ ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក