អ្វីទៅជាក្តីបារម្មណ៍របស់អ្នកលេងហ្កេម PUBG និង FORTNITE ក្នុងសម័យទំនើបនេះ ?

186

បច្ចុប្បន្ននេះការលេងហ្គេមក្នុងទូរស័ព្ទដៃ តាមរយៈអនឡាញ កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅពេលដែលពួកគេទំនេរពីការងារ ឬ ពីការសិក្សា។ ជាក់ស្តែងហ្កេម PUBG និង FORTNITE គឺជាប្រភេទហ្គេមដែលអាចលេងបានគ្នាច្រើន អាចសន្ទនាគ្នាបាន អាចបង្កើតក្រុម អាចបង្កើតឈ្មោះក្រៅជាដើម។

នៅពេលដែលពួកគេលេងហ្គេមម្តងៗ ពួកគេតែងតែផ្តោតអារម្មណ៍ និង ជក់ចិត្តទៅលើ    ហ្គេមទាំងនោះ ព្រោះថាឈុតឆាក និង រូបភាពនៅក្នុងហ្គេមទាំងនោះ មានភាពទាក់ទាញបែប 3D មានការប្រយុទ្ធគ្នាដោយកំាភ្លើងសិប្បនិម្មិត ការរួបរួមសាមគ្គីគ្នា កំចាត់ខ្មាំងសត្រូវ ហើយពួកគេតែងតែហៅគ្នាទៅវិញ ទៅមកថា “Bro Bro” ឬ “Sis Sis “ ដែលជាភាសាមួយកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះពួកគេអាចបង្កើតមិត្តភាពជាមួយគ្នា តាមរយៈការលេងហ្គេមប្រភេទអនឡាញនេះថែមទៀតផង។ ជាទូទៅអ្នកលេងហ្គេមទាំងអស់ តែងតែមានអារម្មណ៍មួរម៉ៅ និង មិនសប្បាយចិត្តនៅពេលដែលកំពុងលេងហ្គេម ស្រាប់តែមានទូរស័ព្ទហៅចូល ឬ ទូរស័ព្ទអស់ថ្ម ជាដើម ដោយពេលខ្លះពួកគេអង្គុយលេងហ្គេមបណ្តើរ សាកថ្មទូរស័ព្ទជាប់ជញ្ជាំងមានហ្រ្វីភ្លើងបណ្តើរ និង ពេលខ្លះទៀតត្រូវមានដុំ Power Bank  ដាក់ជាប់ខ្លូនរហូត ដើម្បីបានលេងហ្គេមបន្តជាមួយក្រុមតូចៗរបស់ពួកគេ ។

ដូចលោកអ្នកធ្លាប់ដឹងហើយថា ការប្រកួតប្រជែងទីផ្សារទូរស័ព្ទនៅកម្ពុជា​កំពុងតែមានភាពផុសផុល ទាំងការរចនារូបរាងទូរស័ព្ទយ៉ាងទាក់ទាញ  ទំហំផ្ទុក(Ram) បូករួមទាំងកម្លាំងថ្មនិងការសាកថ្មបានលឿននៃម៉ូឌែលទូរស័ព្ទនីមួយៗ បានក្លាយទៅជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទូរស័ព្ទនាសម័យនេះ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តលេងហ្កេមប្រភេទអនឡាញនេះ។ នៅក្នុងនោះម៉ូឌែលទូរស័ព្ទដែលអាចផ្តល់ទំនុកចិត្តដល់លោកអ្នកបាននោះក៏មានប្រភេទទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន OPPP  ម៉ូឌែល F9 ផងដែរ ដែលមានបច្ចេកវិទ្យាសាកថ្មលឿន VOOC ធានាសុវត្ថិភាពពេលសាកថ្ម និង សាកថ្មបានលឿនជាង៤ដងខុសពីប្រភេទទូរស័ព្ទទូទៅ ដូច្នេះលោកអ្នកដែលចូលចិត្តលេងហ្កេមប្រភេទអនឡាញ សូមឈប់បារម្មណ័៍ទៀតទៅ ការសាកថ្មយូរមិនមែនជាឧបសគ្គរបស់លោកអ្នកទៀតឡើយ ប៉ុន្តែមិនមែនបានន័យថា យើងលើកទឹកចិត្តលោកអ្នកឲ្យចូលរួមលេងហ្កេមគ្រប់ពេលវេលានោះទេ លោកអ្នកអាចលេងកំសាន្តបាន រាល់ពេលសម្រាកពីការងារ និង ការសិក្សាដើម្បីបង្ករបរិយាកាសរីករាយ និង បង្កើនមិត្តភាពរវាងគ្នាទៅវិញទៅមកផងដែរ ៕