បែកធ្លាយហើយ!! លោកខេមរៈ សិរីមន្ត មានប្រពន្ធ និងកូន២ហើយ តែមិនហ៊ានបង្ហាញមុខ ដូច

148

(សិល្បះ) តាមប្រភពមួយបានប្រាប់ថាទាំងលោកខេមរៈ សិរីមន្ត និងលោកខាន់ ជេមស៍ ត្រូវបានគេដឹងថា មានប្រពន្ធកូនរួចទៅហើយ ប៉ុន្តែតារាចម្រៀងទាំង២ បានព្យាយាមលាក់បាំងជាច្រើនឆ្នាំ ព្រោះខ្លាចប៉ះពាល់ដល់អាជីពសិល្បៈ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ ថ្មីៗនេះ លោកខាន់ ជេមស៍ ស្រាប់តែហ៊ានបង្ហាញមុខប្រពន្ធកូនដែលខំលាក់បាំងជិត២០ឆ្នាំ ដោយបានបង្ហោះរូបភាពប្រពន្ធកូន ថែមទាំងបញ្ចោញសារផ្អែមល្ហែមទៀតផង ដែលបានសរសេរថា “នារីម្នាក់នេះហើយ ដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសម្លាញ់”។ ការទម្លាយនូវអាថ៌កំបាំងនេះ លោកជេមស៍ បានធ្វើឱ្យភរិយាឈ្មោះសុខ សុចិន្តា សប្បាយចិត្តជាខ្លាំង ថែមទាំងបានប្រកាសជាសាធារណៈថា “មិនដែលគិត ហើយក៏មិនដែលខ្វល់ តែចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្រួសារមួយនេះមានក្តីសុខបំផុតហើយ”។

លោកខាន់ ជេមស៍ ហាក់មិនញញើតខ្លាចធ្លាក់កូដដូចមុនទេ ទើបហ៊ានទម្លាយពីជីវិតគ្រួសារជាសាធារណៈ ស្របពេលដែលលោកកំពុងក្លាយជាតារាចម្រៀងលេចធ្លោមួយរូបរបស់សាន់ដេ ក្រោយពេលសិរីមន្ត ចាកចេញ។ យ៉ាងណា ទន្ទឹមនឹងលោកជេមស៍ បង្ហាញមុខប្រពន្ធកូន គេចាប់អារម្មណ៍ថា លោកខេមរៈ សិរីមន្ត ដែលទើបហក់ចូលផលិតកម្មរស្មីហង្សមាស ហាក់មិនហ៊ានបង្ហាញមុខប្រពន្ធកូន ដូចលោកជេមស៍ នៅឡើយទេ។

ខេមរៈ សិរីមន្ត ត្រូវបានគេដឹងថា មានប្រពន្ធនិងកូនប្រុស២នាក់ គួរឱ្យស្រលាញ់ ហើយភរិយារបស់លោក មានសម្បុរស្រអែមស្រស់ និងធ្លាប់ទៅតាមលោក ពេលចុះច្រៀងតាមបណ្តាខេត្តម្តងម្កាល។

អំឡុងពេលសិរីមន្ត ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលមានអ្នកស្លាប់ផង កាលពីប៉ុន្មានឆ្នាំមុន ភរិយានិងកូនរបស់លោកម្នាក់ក៏ស្ថិតនៅក្នុងហេតុការណ៍នោះដែរ ប៉ុន្តែក្រុមគ្រួសាររបស់លោកពុំមានបញ្ហាអ្វីនោះទេ។ គេដឹងទៀតថា ឪពុកក្មេករបស់លោកសិរីមន្ត ជាមន្ត្រីធំម្នាក់ ដែលមានឋានៈផ្កាយ២ទៀតផង។

យ៉ាងណា រហូតមកទល់ពេលនេះ លោកខេមរៈ សិរីមន្ត នៅមិនទាន់ហ៊ានបង្ហាញមុខប្រពន្ធកូននៅឡើយទេ។ ជាពិសេស ខណៈទើបក្លាយជាតារាចម្រៀងរស្មីហង្សមាស ប្រឹងតាមប្រជែងលោកព្រាប សុវត្ថិ ផងនោះ លោកកាន់តែខ្លាចបង្ហាញមុខប្រពន្ធកូន។

មានការចាប់អារម្មណ៍ថា តារាចម្រៀងប្រុសល្បីៗជាច្រើនបានបង្ហាញពីចំណងអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ ដូចជា លោកព្រាប សុវត្ថិ, លោកឆាយ វីរៈយុទ្ធ, លោកកែវ វាសនា និងថ្មីៗនេះ លោកជេមស៍ ក៏បានបង្ហាញប្រពន្ធកូនដែរ ដោយនៅតែសិរីមន្ត ម្នាក់ទេ ដែលនៅតែព្យាយាមលាក់លៀមពីគ្រួសារ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីលោកខេមរៈ សិរីមន្ត បានទេ ខណៈដែលកន្លងមក លោកតែងតែគេចវេះមិនឆ្លើយទាក់ទងនឹងការចោទសួររឿងស្នេហា។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីខេមរៈ សិរីមន្ត ជានិច្ច៕