មហិច្ឆតាខ្ពស់មែន!!! នាយ ចឺម ចង់មកជំនួសតំណែងលោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មសាន់ដេ

135

(ភ្នំពេញ) នាយ ចឺម ដែលជាតារា​កំប្លែងរបស់ CTN និងក៏​ជា​តារា​ចម្រៀងល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេផងនោះ មាន​ជំនឿជឿរជាក់យ៉ាងមុតមាំ​ថា ខ្លួននឹង​អាចមក​ជំនួស​តំណែង លោក ខេមរៈ សិរីមន្ត បានជាក់ជាមិនខានទ្បើយ​​ក្រោយ​ពី​លោកខេមរៈ សិរីមន្ត​ បានចូល​ទៅជ្រកក្រោមផលិតកម្ម​រស្មី​ហង្ស​មាស​ រួច​មក​។

បានជានាយ ចឺម ហ៊ានចេញមកធានាអះអាងដូចនេះក៏ព្រោះតែ ដោយ​ផ្អែកលើ​ហេតុផលសំខាន់ៗចំនួន២ ដូចខាងក្រោម៖

ទី(១) បទ​ចម្រៀង​របស់​នាយ​ ទទួល​បាន​ការ​គាំ​ទ្រ​​យ៉ាង​ច្រើន​ពី​សំណាក់​មហា​ជន​ស្ទើរ​តែ​គ្រប់​មជ្ឈដ្ឋាន​។

ទី(​២) ​ខិត​ខំ​​បង្កើត​ក្បាច់​រាំ​ថ្មី​​ៗ​ដោយ​ខ្លួន​ឯង​

នាយ ចឺម​​​ថា​៖ ​«ហេតុ​អ្វី​បាន​​ខ្ញុំ​ហ៊ាន​យក​២​ចំណុច​នេះ​មក​អះ​អាង​ ព្រោះ​​មួយ​រយៈ​ចុង​ក្រោយ​នេះ​បទ​​ចម្រៀង​ខ្ញុំ​ចេញ​មក​ទទួល​ បាន​ការ​គាំ​ទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​​ស្ទើរ​តែ​គ្រប់​បទ»។

ម្ចាស់​បទ​ “អារហាម​” រូប​នេះ បាន​បន្ថែម​ថា​ សេចក្តី​​សង្ឃឹម​បាន​តំណែង​ ខេមរៈ សិរីមន្ត នៅ​សាន់​ដេ​ មិន​មែន​មាន​ន័យ​ថា នាយ មាន​អំនួត​លើ​ខ្លួន​ឯង​​នោះ​ឡើយ ប៉ុន្តែ​នេះ​ជា​មហិច្ឆតា​ និង​​​គោល​ដៅ​មួយ​ សម្រាប់​ថ្ងៃ​អនាគត ​ទោះ​បី​ជា​មិន​បាន​​ដល់​កំពូល​ដូច​ ខេមរៈ សិរីមន្ត ក៏បាន​ត្រឹម​ក្បែរ​ដែរ៕