មិនធម្មតាមែន!! Sandara និង Park Bom លើកនេះចេញមុខប្រម៉ូតបទថ្មីឲ្យ CLកប់ៗម៉ង(មានវីដេអូ)

349

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទៅ២៥ តុលា ម្សិលមិញនេះ តារាចម្រៀងល្បីលំដាប់ពិភពលោក The Black Eyed Peas បានបញ្ចេញនូវវីដេអូបទចម្រៀងថ្មីមួយបទរបស់ខ្លួន នៅក្នុងអ៊ាល់ប៊ុម “Masters of the Sun” ចំណងជើងថា «Dopeness» ដែលបទចម្រៀងមួយបទនេះ ក៏បានរួមសហការច្រៀងជាមួយនឹង តារារ៉េប Kpop ស្រី CL ផងដែរ។

ជាការពិតណាស់ ក្រោយពីចេញវីដេអូចម្រៀងផ្លូវការមិនបានប៉ុន្មាន អតីតសមាជិកក្រុម 2NE1 ទាំង៣រូប គឺតារាស្រី CL , Sandara Park និង Park Bom ក៏បាននាំគ្នាជួយផ្សព្វផ្សាយ ដោយបានបង្ហោះនូវបទចម្រៀងថ្មីនេះនៅលើ គណនីសង្គមអ៊ីនស្តារក្រាមរបស់ពួកគេផងដែរ។

Park Bom , CL និងSandara Park
CL ជាមួយ Sandara Park និងPark Bom

មិនតែប៉ុណ្ណោះ ពួកគេទាំង៣នាក់ ក៏បានផ្ញើជារូបបេះដូង ទៅកាន់គ្នាទៅវិញទៅមក ដើម្បីជាការគាំទ្រនិងអបអរចំពោះ អតីតមេក្រុមកញ្ញា CL ផងដែរ។

CL ជាមួយ Sandara Park

យ៉ាងណាមិញ បើទោះបីជាខាងផលិតកម្ម YG មិនចេញមុខជួយប្រម៉ូត ឬផ្សព្វផ្សាយ បទចម្រៀងថ្មីឲ្យ CL យ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រក៏សប្បាយ ដោយឃើញតារាស្រីទាំង៣រូបនេះ នៅតែស្រលាញ់គាំទ្រគ្នា និងនៅតែចាំជួយគ្នាពីក្រោយផងដែរ៕

CL ជាមួយ Sandara Park និងPark Bom