ខ្លាំងមែន សូម្បីតែគ្រូពេទ្យក៏ភ្ញាក់ផ្អើលដែរ!! ពេលដឹងថា វិធីមួយ​នេះអាចបន្ថយកំដៅក្នុងខ្លួនដូចគេបេះអីចឹង

1680

គ្រុនក្តៅ គឺជា​ជំងឺ​មួយ​ដែលជា​ធម្មតា តែង​ធ្វើ​ឲ្យ​មនុស្ស​មានការ​ភ័យ​អាសន្ន ជាពិសេស​នៅពេល​វា​បានកើត​ឡើងមក​លើ​កូនក្មេង ដែល​កំពុង​ជួបប្រទះ​បញ្ហា​សុខភាព​ផ្សេងៗ ។គ្រុនក្តៅ​ជាទូទៅ​កើតឡើង​ក្នុងចំណោម​ក្មេងៗ ជាង​មនុស្សពេញវ័យ ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​នៅតែ​កំពុង​រីកចម្រើន ហើយ​ពួកគេ​ពុំ​ឆ្លើយតប​ភ្លាមៗ ចំពោះ​ការឆ្លង​រោគ​ទាំង​នោះទេ ព្រោះ​ពួកគេ​ប្រតិកម្ម​នៅពេល​ពួកគេ​ឈានដល់​វ័យ​ជំទង់ ។​

មនុស្ស​ជាច្រើន​បាន​ងាក​ទៅរក​ប្រភេទ​ថ្នាំ​ផ្សេងៗ ដើម្បី​បន្ថយ​សីតុណ្ហភាព​របស់​ពួកគេ នៅពេល​ពួកគេ​គ្រុនក្តៅ ។ ប៉ុន្តែ ការប្រើប្រាស់​ថ្នាំ​ហួសប្រមាណ​ទាំងនេះ អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក ដែល​មួយចំនួន​ក្នុងនោះ​អាច​កើតឡើង​ភ្លាមៗ​តែម្តង ។​

ថ្មីៗ​នេះ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កម្នា​ក់មាន​ឈ្មោះថា Jolisha Sharay បាន​ចែករំលែក​វិធី​យក​ដំឡូង អាចជួយ​អ្នកដទៃ​កាត់បន្ថយ​គ្រុនក្តៅ និង​ផ្តាសាយ ។ យោងតាម​នាង កូនប្រុស​របស់​នាង កំពុងមាន​ជំងឺ​គ្រុនផ្តាសាយ អស់​រយៈពេល ២ ថ្ងៃ ក្នុង​កម្រិតក្តៅខ្លាំងមែនទែន ។ នាង​បានចាប់ផ្តើម​ផ្តល់​ប្រភេទ​ថ្នាំ Tylenol និង Motrin ដើម្បី​ព្យាបាល ពិតណាស់ វា​បាន​ជួយ​កាត់បន្ថយ​តែ​១​រយៈ​ខ្លី​ប៉ុណ្ណោះ និង​ជំងឺ​គ្រុនក្តៅ​របស់​កូនប្រុស​នាង ក៏​ត្រឡប់មកវិញ​យ៉ាង​ឆាប់ ។​

ទោះយ៉ាងណា បន្ទាប់ពី​អាន​អត្ថបទ​មួយចំនួន នាង​បាន​រកឃើញថា ដំឡូង​អាចជួយ​បញ្ហា​ជាច្រើន​របស់​នាង ។ នាង​បាន​កាត់​ដំឡុង​ជា​ចំណិត​ធំ​មួយ ដាក់​បិទ​ក្រោម​បាតជើង​ទាំង​សងខាង​របស់​កូន ដោយ​ស្រោប​នឹង​ស្រោមជើង ។ ជា​លទ្ធផល ជំងឺ​គ្រុនក្តៅ​របស់​កូនប្រុស​នាង​បាន​ធ្លាក់ចុះ​ភ្លាមៗ​គួរ​ឲ្យ​ត្រេកអរ​យ៉ាងខ្លាំង ។​​គួរ​បញ្ជាក់ថា ដំឡូង​មាន​លក្ខណៈពិសេស​ប្រឆាំងនឹង​ការ​រលាក​ធម្មជាតិ និង​អង់ស៊ីម ដែល​អាចជួយ​កាត់បន្ថយ​កំដៅ​បាន ៕