បែកធ្លាយ ឈឿន ឧត្តម បាត់មុខពីសិល្បៈព្រោះតែរឿងមួយនេះសោះ

345

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ នូវតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក ឈឿន ឧត្តម ហើយ តែមួយរយៈពេលនេះឃើញថាលោកបាន បាត់មុខពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនកើតការងឿងឆ្ងល់យ៉ាងខ្លាំង។

ទន្ទឹមនឹងការបាត់ខ្លួនពីសិល្បៈនេះ អ្នកគាំទ្រជាច្រើនក៏បានគិតថាលោកបានទៅរស់នៅក្រៅប្រទេស ឬក៏យ៉ាងណាទើបបានជាមិនដែលលេចមុខ សូម្បីតែនៅក្នុងកម្មវិធីជួបជុំតារានានា។

លោក ឈឿន ឧត្តម
លោក ឈឿន ឧត្តម

ជាមួយគ្នានេះដែរ តារាជើងចាស់ម្ចាស់ផេក Movie Star Research អ្នកនាងស៊ិន ឧត្តមផល្លា ក៏បានចេញមុខទម្លាយភ្លាមៗថា ម្ចាស់បទ«ប្រពន្ធនរណាគេន៎»រូបនេះ បាត់មុខដោយសារតែលោក មានបញ្ហា ជំងឺច្រមុះ និងបំពង់ក អស់រយៈ៤ឆ្នាំមកហើយ ទើបធ្វើឲ្យលោកស្ងប់ស្ងាត់ពីការងារសិល្បៈយ៉ាងដូច្នោះ។

លោក ឈឿន ឧត្តម
លោក ឈឿន ឧត្តម

មកទល់នឹងពេលនេះ ជំងឺរបស់លោកទើបតែនឹង បានជាសះស្បើយជាងមុននោះ ហើយសព្វថ្ងៃនេះលោកក៏មានវ័យ ៤៣ឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការងារផ្ទាល់ខ្លួន តារាប្រុសរូបនេះ នៅតែបន្តអាជីពជាតារាចម្រៀងប្រចាំភោជនីយដ្ឋានមួយ រួមជាមួយតារាចម្រៀងជើងចាស់ជាច្រើនដួងទៀតផង។

លោក ឈឿន ឧត្តម
លោក ឈឿន ឧត្តម

បន្ទាប់ពីបានដឹងពីហេតុផល ដែលតារាចម្រៀងសម្លេងស្រទន់រូបនេះបានស្ងាត់ពីសិល្បៈ ដោយសារតែបែបនេះសោះ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រនៅតែបង្ហាញក្តីស្រលាញ់ និងនឹករលឹកដល់លោកជានិច្ច៕

លោក ឈឿន ឧត្តម
លោក ឈឿន ឧត្តម
លោក ឈឿន ឧត្តម
សាររវបស់ផេក Movie Star Research