ឧកញ៉ាម៉ុង ឬទ្ធី!! ហេតុអ្វីគាត់លក់ជ្រូក ៥០០ក្បាល ខាតអស់ ១៥០០០ ដុល្លារ ថាជារឿងធម្មតាទៅវិញ

789

លោកឧកញ៉ាម៉ុង ឫទ្ធី ដែលគេល្បីថាជាមហាសេដ្ធីកសិកម្មស្រុកខ្មែនោះ គាត់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា «បើទោះបីជាលក់ជ្រូកសាច់​ទម្ងន់​១០០គីឡូក្រាម​ ខាតលុយរហូតទៅដល់ 30$​ ក្នុងមួយក្បាល​ ហើយបើលក់តែចំនួន៥០០ក្បាលក្នុងមួយថ្ងៃ​ ក៏ត្រូវខាតអស់ចំនួន 15,000$ មួយថ្ងៃដែ​រ។ បើទោះបីជាយ៉ាងណា​ក៏ដោយវាជារឿងធម្មតាទៅហើយ​ ពាណិជ្ជកម្ម​ត្រូវ​តែមានខាតមានចំណេញអីចឹងហើយ»។​

ទីផ្សារសាច់ជ្រូកនៅកម្ពុជានៅតែមានបញ្ហាធ្លាក់តម្លៃជាបន្តបន្ទាប់ ដែលបញ្ហាធ្លាក់ថ្លៃនេះអាចកើតចេញការនាំចូលសាច់ជ្រូកពីក្រៅប្រទេសច្រើនពេក ដែលមានតម្លៃទាបជាង សាច់ជ្រូកនៅក្នុងស្រុក៕