មិនធម្មតា!! ស្រលាញ់គ្នារាប់ឆ្នាំហើយតែ Taew និង Pancake អាយុ ៣០ ឆ្នាំហើយ មិនទាន់ប្រញាប់រឿងរៀបការ

653

ថៃ៖ ក្នុងឆ្នាំ ២០១៨ នេះ គេសង្កេតឃើញតារាប្រុសល្បីៗ នៅក្នុងសង្គមសិល្បៈថៃ បានលុតជង្គង់សុំមិត្តស្រីរៀបការ និងខ្លះទៀតក៏បានរៀបការជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួនជាបន្តបន្ទាប់ ធ្វើឱ្យមហាជនជាពិសេសគឺអ្នកគាំទ្ររបស់ពួកគេផ្ទាល់ ពិតជាមានក្តីរំភើប និងសប្បាយរីករាយជំនួសមិនស្ទើរនោះទេ។

ដោយឡែក ងាកទៅមើលតារាសម្តែងស្រីរូបស្រស់ ២ដួងនេះវិញ គេសង្កេតឃើញថាទោះបីជាពួកនាងមានអាយុកាន់តែច្រើនបន្តិចដល់ ៣០ ឆ្នាំ និងមានគូស្នេហ៍ប្រចាំក្នុងបេះដូងជាយូរណាស់មកហើយក្តី ក៏ប៉ុន្តែតារាទាំង ២ ដួងនេះ ហាក់ដូចជាគ្មានអើពើអ្វី និងប្រញាប់រៀបការដូចជាគេឯងសោះ ពោលគឺបណ្តោយឱ្យគូស្នេហ៍ចេះតែរង់ចាំយូរទៅៗ។

Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍

ជាក់ស្តែង ចាប់តាំងពីស្រលាញ់គ្នាមកគេឃើញតារាស្រីរូបស្អាតទាំង២ដួង មិនដែលបង្ហើបគម្រោងរៀបការរបស់ខ្លួនឡើយសូម្បីតែម្តង ដោយពួកនាងតែងតែលើកហេតុផលថា មានក្តីស្នេហាដែលមានចំពោះគ្នាដូចបច្ចុប្បន្ននេះគឺគ្រប់គ្រាន់ហើយ និងរង់ចាំឱ្យខ្លួនមានអ្វីៗព្រមគ្រប់យ៉ាងជាងនេះសិន។

Taew
Taew

ចំណែកឯខាងប្រុសក៏នៅតែរង់ចាំ និងសម្រេចស្របតាមខាងស្រីជានិច្ចមិនដែលជំទាស់អ្វីទាំងអស់ ព្រោះតែក្តីស្រលាញ់ដ៏ធំធេង។

ហេតុដូច្នេះហើយបានជាធ្វើឱ្យអ្នកគាំទ្រ នៅតែទន្ទឹងរង់ចាំមើលជានិច្ចថា តើពេលណាទើបពួកគេរៀបការជាមួយគ្នា បើគូស្នេហ៍គេដទៃចូលរោងការជាបន្តបន្ទាប់អស់ទៅហើយ និងត្រូវចាំយូរប៉ុណ្ណាទៀតទើបបានឃើញកញ្ញាទាំងពីរស្លៀកឈុតកូនក្រមុំក្នុងថ្ងៃរៀបការខ្លួនឯងនោះ៕

Pancake
Pancake

ទស្សនារូបភាពខាងក្រោម៖ 

Taew
Taew និងគូស្នេហ៍
Taew និងគូស្នេហ៍
Pancake
Pancake