ពេលនេះច្បាស់ហើយ!! តារាចម្រៀង ទូច ស៊ុននិច ចេញមុខបកស្រាយការបាញ់ទៅលើរូបនាងកាលពី ១៥ឆ្នាំ មុនថា

3395

លោកអ្នកប្រាកដណាស់ដែលធ្លាប់ស្គាល់ អតីតតារាចម្រៀងល្បី គឺ កញ្ញា ទូច ស៊ុននិច កាលពីមុនកញ្ញាត្រូបានរងការបាញ់ប្រហារដោយឃាតករក្មាំងកាំភ្លើង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ នៅក្បែរផ្សារដើមគ។

តែពេលនេះ បែរជាមានមន្ទិលពីសំណាក់មហាជន និង ទស្សនិកជនមួយចំនួនថា៖ ឃាតកម្មបាញ់ប្រហារនេះមកពីតារាចម្រៀង ទូច ស៊ុននិច ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាត្រីកោណនោះឡើយ។

ឆ្លើយតបនឹងពាក្យចចាមអារ៉ាម​ និងការផ្សព្វផ្សាយនិងនិយាយតៗគ្នា ធ្វើឲ្យកញ្ញា ទូច ស៊ុននិច ចេញមុខបកស្រាយ តាមរយៈវីដេអូដែលបានបង្ហោះនៅក្នុង ឆែននែលយូធូបផ្លូវការរបស់កញ្ញា កាលពីថ្ងៃទី០២ មេសា កន្លងទៅ ដោយកញ្ញាចេញមុខអះអាងថា «ការបាញ់ប្រហារពីសំណាក់ឃាតករនេះ ពុំមែនជាការពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណ អ្វីឡើយ»។

ហើយកញ្ញាបានបញ្ជាក់ថាហើយបញ្ជាក់ទៀតថា ខ្លួនមិនត្រឹមតែជាតារាចម្រៀងនោះទេ ក៏ជាសាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរមួយរូបផងដែរ ។ ចឹងហើយ កញ្ញាគ្មានផ្លូវលក់កិត្តិយសជាមួយរឿងអាស្រូវកខ្វក់ ដែលថាទៅទាក់ទងប្រុសណាហើយធ្វើជាស្រីកំណាញ់គេ ឬធ្វើជាប្រពន្ធចុងរបស់ជនណាម្នាក់នោះឡើយ។

ជាចុងក្រោយ កញ្ញាក៏សំណូមពរដល់មហាជននិងទស្សនិកជនដែលមិនបានដឹងឮរឿងរ៉ាវនេះច្បាស់លាស់ទេ ឬក៏ធ្លាប់តែឮតាមពាក្យចចាមរ៉ាម សុំបញ្ឈប់ការយល់ច្រឡំ ជាមួយនឹងព័ត៌មានក្លែងក្លាយ៕