អស្ចារ្យមែន!! មនុស្សយន្ត​ជ្រមុជ​ទឹក រក​ឃើញ​សំពៅ​១​គ្រឿង ផ្ទុក​របស់​មាន​តម្លៃ ១៧​ពាន់​លាន​ដុល្លារ ហើយថែមទាំង

319

សំពៅ​បុរាណ​១​គ្រឿង ត្រូវ​បាន​​គេ​រុករក​ឃើញ​ដោយ​ប្រើ​មនុស្ស​យន្ត​ឈ្មោះ Remus 6000 ដែល​បាន​ជ្រមុជ​ទឹក​ទៅ​ដល់​បាត​សមុទ្រ​ការាបៀន។ សំពៅ​​នោះ ជា​ប្រភេទ​សំពៅ​របស់​អេស្ប៉ាញ​ឈ្មោះ San Jose ដែលបាត់​ខ្លួន​កាល​ពី​ជាង​៣០០​ឆ្នាំ​មុន។ការ​រក​ឃើញ​នេះ ធ្វើ​ឡើង​តាំង​តែ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​មក​ម៉្លេះ ហើយ​វា​ទើប​តែ​ត្រូវ​​បាន​​ទម្លាយ​ឲ្យ​ដឹង​ពី​វិស្វករ​ស្រាវជ្រាវ​ម្នាក់​ឈ្មោះ Jeff Kaeli តាម​រយៈ​សារព័ត៌មាន CBS កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Jeff Kaeli មិន​បាន​បញ្ជាក់​ប្រាប់​ពី​ទីតាំង​លម្អិត​នៃ​សំពៅ​នោះ​ឡើយ គឺ​ដឹង​​ត្រឹម​ថា នៅ​លើ​សំពៅ​មាន​ផ្ទុក​មាស សន្លឹក​ប្រាក់ និង​ត្បូង​មរកត ដែល​មាន​តម្លៃ​មិន​តិច​ជាង ១៧​ពាន់​លាន​​ទេ។

មនុស្សយន្ត Remus 6000 ដែល​គេ​ប្រើ​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ ត្រូវ​បាន​ដំណើរការ​ដោយ​វិទ្យាស្ថាន Woods Hole Oceanographic នៅ​ក្នុង​រដ្ឋ Massachusetts។ វា​មាន​សមត្ថភាព​អាច​ជ្រមុជ​ទឹក​ដល់​ជម្រៅ​ជាង ៦​គីឡូ​ម៉ែត្រ ហើយ​មាន​បំពាក់​ប្រព័ន្ធ Sensor និង​កាមេរ៉ា​ថែម​ទៀត​ផង។


បច្ចុប្បន្ន ទ្រព្យ​សម្បត្តិ​នៅ​លើ​សំពៅ​នៅ​តែ​មិន​ទាន់​ស្រង់​ចេញ​ពី​ទឹក​ទេ ហើយ​ជម្លោះ​ជុំវិញ​រឿង​ថា​នរណា​ជា​ម្ចាស់​របស់​ទ្រព្យសម្បត្តិ​ទាំង​នេះ​ក៏​កើត​មាន​ផង​ដែរ។ ប្រទេស​កូឡុំប៊ី និង​អេស្ប៉ាញ សុទ្ធ​តែ​អះអាង​ថា ទ្រព្យ​សម្បត្តិ​​ទាំង​នោះ​ជា​របស់​ខ្លួន។ ចំណែក​ឯ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ Wood Hole មិន​បាន​ទាមទារ​សិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ​នោះ​ទេ ហើយ​ប្រាប់​ថា ពួក​គេ​គឺ​ជា​អ្នក​ស្រាវជ្រាវ មិន​មែន​ជា​អ្នក​រុក​រក​ទ្រព្យ​សម្បត្តិ​ឡើយ៕