រំជួលចិត្តណាស់!! ខាងប្រុសធ្លាក់ខ្លួនពិការ ដើម្បីកុំឲ្យនាងពិបាកក៏សុំបែក តែនាងសុំរៀបការនៅមន្ទីរពេទ្យតែម្តង

2558

(តៃវ៉ាន់)៖ ស្ត្រី​វ័យក្មេងមានរូបសម្រស់ស្រស់ស្អាត​ម្នាក់​រស់នៅក្នុង​ទីក្រុង​តៃប៉ិ​ បានសម្រេច​ចិត្ត​ ​ស្នើសុំ​មិត្ត​ប្រុស​របស់​នាង​រៀបការ បើទោះបីជា​គាត់​ឈប់​រវីរវល់​នឹង​នាង​ក៏ដោយចុះ។ គូស្នេហ៍​នេះ ដែល​ត្រូវបាន​គេ​ដឹងថា នឹង​រៀបការ​ជាមួយ​ក្នុង​ឆ្នាំ​២០១៨ បានរួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ៤ ឆ្នាំ មកហើយប៉ុន្តែជា​អកុសល បុរស​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដ៏​រន្ធត់​មួយ​កាលពីពេល​ថ្មីៗ​នេះ។

វេជ្ជបណ្ឌិត​បាន​ប្រាប់ថា គាត់​ត្រូវ​វះកាត់​ដែលជា​ផ្នែក​មួយ​នៃ​ការព្យាបាល​របស់គាត់ ហើយ​បុរស​ក្លាហាន​នេះ បានសម្រេច​ចិត្ត​ធ្វើ​ទង្វើ​ដ៏​ថ្លៃថ្នូរ​នេះ ព្រោះតែ​គាត់​មិន​ឲ្យ​មិត្តស្រី​ទទួលបន្ទុក​របស់គាត់។ គាត់​បាន​ចែកផ្លូវ​ជាមួយ​នាង ដើម្បី​ឲ្យ​នាង​មាន​សេរីភាព ជាជាង​ទទួលខុសត្រូវ​មើលថែ​ទាំង​មនុស្ស​ពិការ​ម្នាក់នេះ។

​ទោះយ៉ាងណា នាង​ពុំបាន​យកចិត្តទុកដាក់​នូវ​អ្វីដែល​គាត់​បានគិត​បែបនេះ​ទេ នាង​បាន​ប្រាប់ថា នាង​ត្រូវ​ខូច​កិត្តិយស​កេរ្តិ៍ ងើបមុខ​មិន​រួច​នោះទេ នៅពេល​មិត្ត​ប្រុស​របស់​នាង​សុំ​ចែកផ្លូវ​គ្នា​ជាមួយ​នាង​បែបនេះប៉ុន្តែនាង​បាន​ប្រាកដ​ខ្លួនឯង​ថា នាង​ចង់​ចំណាយពេល​ពេញ​១​ជីវិត ដើម្បី​រួមរស់​រួមសុខទុក្ខ​ជាមួយ​គាត់​តែម្តង។

ក្រោយ​មើល​វីដេអូ មិត្ត​ប្រុស​របស់​នាង​បាន​សម្រក់​ទឹកភ្នែក ហើយ​នាង​បាន​ដើរចូល និង​ប្រាប់​គាត់​ថា​៖ «​បង​បាន​មើលថែ​អូន​អស់​រយៈពេល​៤​ឆ្នាំ​មកនេះ ហើយ​អូន​ពិត​អរគុណ​ខ្លាំងណាស់ នូវ​អ្វីៗ​ដែល​បង​ធ្វើ​ចំពោះ​អូន។ ឥឡូវនេះ អូន​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ចំពោះ​បង​វិញ។ ប្រសិន​បង​នឹង​គិតថា​អូន​ស្ថិតក្នុង​ជីវិតរ​បស់បង នោះ​សូម​បង​ទទួលយក​បាច់ផ្កា​ទាំងនេះ ណា៎​បង​ណា៎!!»។

ក្រោយ​ស្តាប់ឮ​ពាក្យ​ទាំងនេះហើយ បុរស​នោះ​ក៏បាន​ទន់​ចិត្ត និង​ទាញ​នាង​ឱបថើប ហើយនិយាយ​​ថា​៖ «​បង​នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង តាម​ដែល​បងអាច​ធ្វើបាន ដើម្បី​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​បន្ត​កាន់​ដៃ​អូន​រហូតដល់​ជីវិតចុងក្រោយរ​បស់បង​»៕​