មានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម!! នៅពេលដែលបានឃើញ ផ្លែឈើដែលមានមុខមាត់ដូចមនុស្សបែបនេះ

325

កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Fruit Mold ដែលមានស្នាក់ការនៅទីក្រុងស៊ូគូ ខេត្តជៀងស៊ូ ប្រទេសចិន បានចាប់ផ្តើមដាក់បង្ហាញពីផលិតផលដែលមានរាងរៅ ដ៏ចម្លែក ប្លែកអារម្មណ៍ ជាអាទិ៍ ៖ ផ្លែសារី រូបកូនក្មេង ឪឡឹករូបបេះដូង ផ្លែប៉ោម៤ជ្រុង…។ល។

តាមនោះផលិតផលរបស់ក្រុមហ៊ុន ពុំត្រឹមតែ “ល្អគន់” ទេ តែគុណភាពរបស់វាក៏ត្រូវបានលើកកម្ពស់ ៖ ផ្អែម សាច់ហាប់ ទឹកច្រើន…។

ឥឡូវក្រុមហ៊ុនប្រកាសថា អតិថិជនអាចបញ្ជូនរូបតាម Website របស់ក្រុមហ៊ុន ដែលខ្លួនចង់បាន ហើយ 3-4 ខែក្រោយ នោះផលិតផលតាមទម្រង់រូបនេះនឹងត្រូវបានផ្តល់ឲ្យ។

នេះជាសេវាកម្មថ្មីស្រឡាងដែលពួកគេបានបង្កើតជាពុម្ពប្លាស្ទិចសម្រាប់ដាក់គ្របផ្លែឈើផ្សេងៗ ទៅតាមទម្រង់រូបរាងដែលអ្នកទិញត្រូវការ ហើយពិភពលោកកំពុងតែផ្អើលនាំគ្នាតាមដាន និងកុម្ម៉ង់ទិញ។

សូមប្រិយមិត្តទស្សនារូបភាពដូចខាងក្រោម៖