កូនក្រមុំតែងមុខចាស់ចង់សាកចិត្ត ពេលកូនកំលោះឃើញកើតរឿងនឹកស្មានមិនដល់ (មានវីដេអូ)

504

ចិន៖ កាលពីពេលកន្លងទៅនេះ គូស្នេហ៍មួយគូដែលជិតរៀបការ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេបាននាំគ្នាទៅថតរូបរៀបការនៅក្បែរតំបន់ Dongmen តាមផ្លូវ Shenzhen តែបែរជាកូនកំលោះទុកកូនក្រមុំឲ្យយំនៅតាមផ្លូវម្នាក់ឯងទៅវិញ ព្រោះតែខឹងនាងតុបតែងមុនជាស្ត្រីវ័យចំណាស់។

តាមប្រភពពីសារព័ត៏មាន NetEase បានឲ្យដឹងថា គូស្នេហ៍មួយគូកំពុងតែរៀបចំថតរូបរៀបការ បានឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់ពីកូនក្រមុំបានតុបតែងមុខជាស្ត្រីវ័យចំណាស់ដើម្បីសាកចិត្តកូនកំលោះ ថានៅពេលដែលនាងចាស់ គេនៅតែស្រលាញ់នៅដដែលឬយ៉ាងណា។ ប៉ុន្តែត្រូវបានកូនកំលោះខឹងហើយប្រាប់ឲ្យនាង ទៅតុបតែងមុខម្ដងទៀត តែនាងបានបដិសេធ ទើបកូនកំលោះទុកនាងចោលឲ្យយំនៅតាមផ្លូវតែម្នាក់ឯង ត្រូវមនុស្សជាច្រើនចោមរោមមើល។

ជាមួយគ្នានេះដែរនារីជាកូនក្រមុំបានប្រាប់អ្នកយកព័ត៌មានថា​ នាងតុបតែងមុខបែបនេះគឺដើម្បីសាកចិត្តមិត្តប្រុសរបស់នាង ថាតើគេស្រលាញ់នាងស្មោះរឺទេ នៅពេលដែលនាងចាស់ទៅ។ នាងក៏បានបន្តទៀតថា នាងធ្វើបែបនេះក៏ព្រោះតែមិត្តប្រុសរបស់នាង ជាមនុស្សដែលធ្លាប់មានសង្សារច្រើនរាប់មិនអស់។ នៅពេលដែលអ្នកយកព័ត៌មានបានសួរថា បើមិត្តប្រុសរបស់នាងជាមនុស្សបែបនេះ ហេតុអ្វីក៏នាងនៅតែចង់រៀបការជាមួយគេទៀត នាងក៏បាននិយាយថា ព្រោះតែមិត្តប្រុសរបស់នាងស្រលាញ់នាង ស្រលាញ់នាងខ្លាំង និងធ្វើឲ្យពេញចិត្តគ្រប់យ៉ាង។

យ៉ាងណាមិញ អ្នកដែលបានឃើញហេតុការណ៍នេះ ក៏បាននិយាយដែរថាប្រសិនបើគាត់ជាកូនកំលោះនោះវិញ គាត់នឹងពន្យល់ប្រាប់នាងថា គាត់នឹងមើលថែរនាងឲ្យបានល្អ និងឲ្យនៅតែស្រស់ស្អាតបែបនេះ ព្រោះគ្មាននណាម្នាក់ ចង់រៀបការជាមួយនារីដែលមានមុខអាក្រក់​ និងចាស់បែបនេះទេ៕ សូមទស្សនាវីដេអូខាងក្រោម៖