នេះជាកាដូរលើកទឹកចិត្តដល់ប្រពន្ធដែលខិតខំ សម្រាលកូនរួច 9ខែ 10ថ្ងៃ ដែលគាត់បានតស៊ូ

85

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលទទួលជ្រាបដឹងហើយថា សុភមង្គលក្នុងគ្រួសារ ពិតជាសំខាន់ខ្លាំងណាស់ ហើយមនុស្សស្រីគ្រប់ៗរូប តែងតែចង់បានការស្រលាញ់ពីសំណាក់ស្វាមីរបស់ខ្លួន ស្របពេលដែលនារីជាប្រពន្ធកំពុងតែមានផ្ទៃពោះទៀតនោះ នាងកាន់តែត្រូវការអោយ រូបអ្នក ដែលត្រូវជាមនុស្សជិតស្និត និងបានសន្យាកាន់ដៃនាងអស់មួយជីវិតនោះ មកនៅក្បែររូបនាង ហើយផ្ដល់កំលាំងចិត្ដ ដល់រូបនាងគ្រប់ពេលវេលាផងដែរ។យ៉ាងណាមិញ ដូចកាលពីម្សិលមិញនេះ យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បុរសម្នាក់បានធ្វើអោយនារីជាប្រពន្ធ រំភើបចិត្ដសឹងតែស្រក់ទឹកភ្នែកទៅហើយ

ព្រោះតែបុរសជាប្ដីបានធ្វើរឿងដ៏ល្អមួយសម្រាប់ប្រពន្ធ ដោយបានទិញកាដូរលើកទឹកចិត្ដ នូវទូរស័ព្ទដៃ IPhone 11មួយគ្រឿង រួមជាមួយចិញ្ចៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាតតែម្ដង ដែលជាហេតុធ្វើឲ្យនារីៗជាច្រើនទៀត មានភាពច្រណែននឹងសុភមង្គលគូរស្នេហ៏មួយគូនេះជាខ្លាំង ហើយក៏សង្ឃឹមថា ថ្ងៃណាមួយខ្លួននឹងបានជួបបុរសមានទំនួលខុសត្រូវ ដូចបុរសខាងលើនេះផងដែរ។ជាក់ស្តែង បើយោងតាមរយៈសំណេរបុរសខាងលើ

ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Chhay ll បានសរសេររៀបរាប់ឱ្យដឹងថា៖”កាដូរសំរាប់ប្រពន្ធរបស់បង ក្រោយគាត់សម្រាលរួច ៩ខែ ១០ថ្ងៃ គាត់ហត់ហេីយ ខំពពោះ កាដូរនេះ សងជំនួសថ្ងៃខួបគាត់ ហេីយក៏ជាកាដូរ ដែលខំបង្កេីតកូនស្រីគួរអោយស្រលាញ់ដល់បង។ I love you ma wife Carmela Ben គីមអុី”៕ប្រភព៖ ហ្វេសប៊ុក