តារាចម្រៀងពេជ្រ សូលីកា ទីបំផុត បង្ហោះសាររំលែកទុក្ខ ដល់ក្រុមគ្រួសារគ្រួសារនៃស ព ដោយបានរៀបចំនៅ

170

ភ្នំពេញ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនក្នុងបណ្តាញសង្គមបានទទួលជ្រាបដឹងហើយថា កាលពីថ្មីៗនេះ ករណីស្ដ្រីដែលជាអ្នកចងការប្រាក់មួយរូប ហើយជនបង្កហេតុត្រូវបានគេស្គាល់ថា ជាម្ដាយបង្កើតរបស់ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សូលីកា ផ្ទាល់តែម្ដង។ដោយឡែក ទោះជាយ៉ាងណាក៏ដោយ ពេជ្រ សូលីកា រឹងមាំណាស់ មិនគេចវេសពីការពិតឡើយ ថែមទាំងបានចេញសារចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃស ពជនរងគ្រោះទៀតផង។ ក្នុងនោះដែរ រូបនាង ក៏បានធ្វើរឿងដ៏ប្រពៃមួយ ដោយបានធ្វើបុណ្យដាក់បាត មានបាយទឹក និងបង្អែម ឧទ្ទិសកុសល ឲ្យជនរងគ្រោះ

ដែលបានចែកឋានទៅផងដែរ។លើសពីនេះ ពេជ្រ សូលីកា​ បានអមមកជាមួយសារ ចូលរួមរំលែកទុក្ខ មានអត្ថន័យអានហើយស្ទើរស្រក់ទឹកភ្នែក ហើយបានបញ្ជាក់ថា ​រូបនាងពិតជាកំពុងមានទុក្ខកង្វល់ មិនចាញ់គ្រួសារស ពដូចគ្នា ព្រោះសុទ្ធតែ បាត់បង់មនុស្សជាទីស្រលាញ់ដូចគ្នា៕យ៉ាងណាមិញ យោងតាមហ្វេសប៊ុករបស់ សូលីកា បានបង្ហោះថា សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃស ព ក្នុងនាមខ្ញុំជាកូ នបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចា ប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ

លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ ពាក្យសុំទោស ប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារស ពឡើយបន្តែម្ដាយរបស់នា ងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង ចំណែក សង្គម តែស្ករ ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះក៏មិនចាញ់គ្រួសារ ស ពប៉ុន្មានដែរ

ទាំងសងខាងគឺសុធសឹងតែបាត់បង់មនុស្សដែលធ្លាប់ក្បែរខ្លួនដូចគ្នាក្នុងពេល ឥឡូវនេះ ខ្ញុំនិយាយអ្វីក៏ខុស មិននិ យាយអ្វីក៏ខុស ខ្ញុំចង់អ្នកដែលបានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំនុចនេះផងថា អ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វី ដូចគ្នា គ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ ពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជនល្មើ ស ខ្ញុំក៏ឈឺចាប់មិនតិចដែរ ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាតឧទិសកុសលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំ។ប្រភព៖ ហ្វេសប៊ុក