អនាគតស្វាមី តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារមួយរៀបរាប់យ៉ាងចាក់ដោត ក្រោយពីមានរឿងរ៉ាវ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុករួចមក

1524

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា ទាក់ទង​នឹង​ព័ត៌មាន​ដែលកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នេះ មានក រ ណី ឃា ត កម្ម ដ៏ រ ន្ធ ត់ មួយ ដែល ស្ត្រីម្នាក់ត្រូវបាន​​ ស ម្លា​ ប់​ ដែល ជន ​ស​ ង្ស័ យ ​រូប​នេះមានឈ្មោះ​ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ​ ​ត្រូវ​ជា​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង​ដ៏​ល្បី​កញ្ញា​ ពេជ្រ​ សូលីកា​ ហេីយ​ហេតុកា រណ៍​នេះ​បាន បា​ន ប ង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល នៅចំណុចក្នុងផ្ទះលេខ​ L៤២A ផ្លូវលេខ​ V១៦A ក្នុងបុរីវីឡា​ Town ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជាក់ស្តែង ទន្ទឹម​នឹង ​ក រ ណី ​ខាងលើ​នេះ​ដែរ​ បាន​ធ្វើឲ្យ​មានការ​ ប៉ះ ពាល់ ​ដល់​អា រម្មណ៍​ និង​ផ្លូវ​ចិត្ត​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ ជាខ្លាំង​ ។ ជាមួយ​គ្នា​នេះ​ដែរ​ គូ​ដណ្តឹង​របស់​តារា​ចម្រៀង​ស្រី​រូបនេះ​ដែលមានឈ្មោះ​ គីម​ ហាន​

ក៏បាន​មានការ​លេីកឡេីង​នៅលេីបណ្តាញ​សង្គម​អុីនស្តាក្រាម​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖«ខ្ញុំមានក្តីសុបិន្ត​ដែលនៅថ្ងៃណាមួយ ​ខ្ញុំនឹង​អង្គុយ​មេីល​ជេីងមេឃ​ដ៏ស្រស់​ស្អាត ​នៅទី​កន្លែងណាមួយនៅក្នុងប្រទេសកម្ពុជា។ ជាកន្លែង​ដែលមិនមាន​ភាព​ច្របូកច្របល់​ គឺជា​សន្តិភាព​ ហើយមើលប្រទេសដ៏ស្រស់ស្អាតរបស់ខ្ញុំ ប្រទេស​មួយដែលមានការរីក​ចម្រេីន​ពីការបំផ្លិចបំផ្លាញនៃអំពើ ប្រ ល័ យ ពូជ សា សន៍ កាលពីពេលថ្មីៗនេះ។ ជាប្រទេស​មួយដែលមាន​ការរីក​ចម្រេីន​ទៅកាន់​វប្បធម៌​ខ្មែរ​ សិល្បៈ​ ឧស្សាហកម្ម​តែមួយ ​នឹងមានការ​វិវត្ត​នូវរាល់​អ្វីៗ​ដែលពួកយេីងបាន​គិតនៅពេលនេះ។ក្នុងនោះដែរ នេះគឺជាជំនឿរបស់ខ្ញុំ​

សង្ឃឹមថាយើងនឹងចែករំលែករឿងរ៉ាវអំពីរបៀបដែល ចា ប់តាំងពីមួយឆ្នាំទៅមួយឆ្នាំដែលយើងបានយកឈ្នះលើការលំបាកទាំងអស់​ ដើម្បីក្លាយជាព្រះរាជាណាចក្រដ៏អស្ចារ្យនៃប្រទេសកម្ពុជា។​ តែសំរាប់ពេលនេះ​ ខ្ញុំមានការ សោ ក ស្តា យ ដែលមាន​ផ្នែកមួយ​ចំនួន​នៃសារព័ត៌មាន​មិនបានផ្តោតលើខ្លឹមសារដែលមានគុណភាព​ ឬការរាយការណ៍ព័ត៌មានដោយផ្អែកលើអង្គហេតុនិងការស្រាវជ្រាវឲ្យ​ពិត​ប្រាកដ​នោះ។ ប៉ុន្តែ ផ្ទុយទៅវិញ បង្កើតឲ្យមានរូបភាពខុសទៅនឹងអ្វីដែល​ខ្ញុំមិនអាចនឹកស្មានដល់ បែរជាបង្កើតឲ្យមានការ ជ្រួ លច្រ ប ល់ ទៅវិញ ។យ៉ាងណាមិញ ខ្ញុំសង្ឃឹមថា

យើងរីករាយ ក្នុងការធ្វើអ្វីមួយ ដែលវាជារឿងរ៉ាវប្លែកៗ ជាច្រើន ដែលបង្កើតឡើងដោយប្រើនូវគំនិត នាពេលអនាគត ចេះបង្កើតនូវទស្សនវិស័យសុទិដ្ឋិនិយម នាពេលអនាគត ទៅកាន់ក្មេងៗជំនាន់ក្រោយ ។ ខ្ញុំសង្ឃឹមថាយើងរីកចម្រើនឆ្ពោះទៅរករឿងរ៉ាវប្លែកៗជាច្រើនដែលបង្កើតជាគំនិតនាពេលអនាគត បង្កើតទស្សនៈវិស័យសុទិដ្ឋិនិយម សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​។ យើងត្រូវបដិសេដនូវអ្វីដែលជាពេលនេះ ដើម្បីឈានរកអ្វីដែលយើងអាចធ្វើទៅបាន»។ប្រភព៖ ហ្វេសប៊ុក