មិនធម្មតា! តារាចម្រៀងអ្នកនាងសួស វីហ្សា និងស្វាមី នាំគ្នាទៅផ្អែមល្ហែមលើព្រិលទឹកកក ដែលស្ថិតនៅឯ

62

អឺរ៉ុប ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ចាប់តាំងពីរៀបការហើយរួចមក កំពូលតារាចម្រៀង សួស វីហ្សា និង តារាសម្ដែង លោក Tommy កាន់តែមានភាពផ្អែមល្ហែម ដោយអមមកជាមួយនឹងសុភមង្គល សេចក្ដីសុខ និងមានភាពរីករាយជាទីបំផុត។ដោយឡែគ ដោយអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលគូស្វាមីភរិយានេះ បានទៅកម្សាន្តនៅបណ្ដាប្រទេសមួយចំនួន នៅក្នុងសហភាពអឺរ៉ុបផងដែរ។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក Tommy ដែលជាស្វាមីរបស់អ្នកនាង សួស វីហ្សា បានបង្ហោះរូបភាពមួយចំនួនតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន

ក៏បង្ហាញឲ្យឃើញថា អ្នកទាំងពីរបានមកលេងនៅប្រទេសស្វីស ដែលនៅក្នុងនោះឃើញថាពួកគេទាំងពីរនាក់បាននាំគ្នាលេងព្រិលទឹកកក ដោយពូនធ្វើជាតុក្កតា Snowman យ៉ាងមានភាពសប្បាយរីករាយ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបង្ហាញរូបថតគូស្វីតៗជាមួយគ្នា ដែលពោរពេញទៅដោយសេចក្ដីសុខ មិនថានៅទីនោះមានអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណានោះទេ ក៏ពួកគេទាំងពីរបានផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកផងដែរ ៕ប្រភព៖ ហ្វេសប៊ុក