ពិតជាស្រស់ស្អាតណាស់! តារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា ទើបតែសម្រាលកូនថ្មីៗសោះសម្រករាងឡើងស្លីមកប់តែម្តង

306

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ក្រោយសម្រាលកូនរួចភ្លាម ពេលនេះតារាចម្រៀងស្រីលំដាប់កំពូល អ្នកនាងឱក សុគន្ធកញ្ញា ​ហាក់ដូចជាមានហាងឆេងខ្លាំង មិនធម្មតានៅក្នុងការងារសិល្បៈ ស្របពេលការងារទាំងម្តាយទាំងកូនមកផ្ទួនៗគ្នាតែម្តង។ជាក់ស្តែង ស្របពេលជាមួយគ្នានេះដែរ ឃើញថាសម្រស់របស់អ្នកម្តាយសម័យថ្មីរូបនេះ នៅតែស្រស់ស្អាតគួរឲ្យសរសើរ ជាមួយនឹងរូបរាងប្រែស្ទីម

និងការតែងខ្លួនប្លែកស្អាតទាក់ភ្នែកតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះនាងក៏បានធ្វើការបង្ហាញនូវការងារថ្មី ជាមួយនឹងការតែងខ្លួនយ៉ាងប្លែក បែបឃ្យូតៗ​ធ្វើឲ្យហ្វេនជាច្រើនពេញចិត្ត គ្រប់គ្នាតែម្តង។ក្នុងនោះដែរ ទោះបីជាទើបសម្រាលកូនមានកូន១រួចយ៉ាងណាក្តី តារាស្រីរូបនេះក៏នៅតែតែងខ្លួនបែបនេះ មើលទៅស្អាតក្មេងជាងវ័យដដែល

អ្នកមិនដឹងច្រឡំថាក្រមុំមិនទាន់មានកូននោះទេ ព្រោះតែសម្រស់ក្រោយសម្រាលរបស់តារារូបនេះពិតជាប្លែក។យ៉ាងណាមិញ ការវិលត្រឡប់ចូលសិល្បៈវិញរបស់តារាស្រីរូបនេះ នៅតែមានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗជាច្រើនដដែល ជាពិសេសធ្វើឲ្យហ្វេនចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់តែម្តង៕ប្រភព៖ ហ្វេសប៊ុក