ត្រៀមទុកមុនទៅបងប្អូន! ប្រទេសកម្ពុជាយើងនឹងមានអាកាសធាតុ ចុះត្រជាក់ រហូតដល់ទៅ១៧អង្សារ នៅថ្ងៃទី

144

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ នាខណៈព្រឹកនេះផងដែរ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសធាតុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖ជាក់ស្តែង ជ្រលងសម្ពាធខ្ពស់នឹងរំលិកចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ទី១ ចាប់ពីថ្ងៃទី១៥-១៧

ខែមករា៖ បណ្ដាខេត្ដខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្ដឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ៖ -សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ។ ទី២ តំបន់វាលទំនាបកណ្ដាល៖

-សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ ទី៣ តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន”។ប្រភព៖ ហ្វេសប៊ុក