ស្វីតកប់! អ្នកនាង ឪក សុគន្ធកញ្ញា​និងស្វាមី ឆ្លៀតពេលកូនគេងលក់បាត់ក៏បានបន្ថែមភាពផ្អើមល្ហែមធ្វើអោយហ្វេនៗលាន់មាត់ថា

232

ភ្នំពេញ ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បី បានបាត់មុខពីសិល្បៈមួយរយៈបន្ទាប់ពី​ បានសម្រាលកូនប្រុស មួយរូបមានមុខមាត់គួរឲ្យខ្នាញ់ខ្លាំងណាស់។ទន្ទឹមនឹងនេះដែរ ក្រោយពីបានរៀបការ និងមានកូនប្រុសរួចមក តារារូបនេះ តែងតែបង្អួតពីសុភមង្គលក្នុងក្រុមគ្រួសារ​ មានស្វាមីចេះយល់ចិត្ត និងថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត។ក្នុងនោះដែរ ទោះជា សុគន្ធកញ្ញា និងស្វាមី រវល់មើលថែកូនបែបណា ក៏មិនភ្លេចឆ្លៀតពេលកសាងសេចក្ដីសុខ និងរំលឹកអនុស្សាវរីយ៍ចាស់ៗ ជាមួយគ្នានោះដែរ។ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ

បានបង្ហោះរូបភាពជាមួយម្ចាស់បេះដូង ជាច្រើនសន្លឹក​ក្នុងសកម្មភាពស្វីតៗ មានការថើបគ្នា បង្ហាញស្នាមញញឹមស្រស់ថ្លា មើលទៅពិតជាពោរពេញ ដោយក្ដីសុខជំនួសតែម្ដង។ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យបណ្ដាហ្វេនៗទាំងអស់ រំភើបចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេណាស់ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូដូច តារាស្រីរូបនេះទៀតផង៕ ប្រភព ៖ ហ្វេសប៊ុក