មិនធម្មតា! តារាចម្រៀងលោក​ឆាយ​ ​វីរៈ​យុទ្ធ​ ស្ងាត់ៗបោះទុនជិតធ្វើ​តំបន់​ទេសចរណ៍​ភ្នំ​បាសិតដែលចំណាយលុយរហូតដល់ទៅ

121

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ​ ​តារាចម្រៀង​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​គឺជា​សិល្បករ​ដំបូង​គេ​ដែល​បាន​បោះទុន​ប្រាក់​រាប់​សែន​ ​ដុល្លារ​ក្នុង​ជំនួញ​ដីធ្លី​មួយ​ ​កន្លែង​ ​ដើម្បី​ពង្រឹង​មុខរបរ​ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​ក្នុង​ឆ្នាំ​ដើម២០២០​ ​នេះ​។​ ​ដោយឡែក ​កាលពី​ថ្ងៃទី​ ​១១​ ​ខែ​ ​មករា​ ​កន្លងមក​នេះ​ ​តារាចម្រៀង​ល្បីឈ្មោះ​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​បាន​បង្ហាញ​ ​ពី​ ​ជំនួញ​អចល​ទ្រព្យ​មួយ​កន្លែងនៅ​ ​ភូមិ​ ​ថ្នល់​បន្ទាយ​ ​សង្កាត់​ ​ពង​ន្សាំង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ដែល​ក្នុង​គម្រោង​នោះ​បាន​ចាយ​ទុន​រហូតដល់​ទៅ​ជិត​ ​៣​ ​លាន​ដុល្លារ​ ​ក្នុង​ការ​សាង​សង​មីនី​វីឡា​ ​ដែល​ជាដើម​ទុន​ដ៏​ធំ​សម្បើម​ ​ស្ទើរតែ​គ្មាន​អ្នកជឿ​ថា​ ​

តារាចម្រៀង​រូប​នេះ​ហ៊ាន​បោះទុន​ធំ​បែបនេះ​ទេ​ ​។​​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​បាន​និយាយ​ថា​ ​តាមពិត​ទៅ​គម្រោង​វិនិយោគ​នេះ​ ​ពិតជា​ចំណាយ​អស់​ជិត​ ​៣​ ​លាន​ដុល្លារ​មែន​ ​ប៉ុន្តែ​មិនមែន​ជា​ប្រាក់​ ​របស់​លោក​ទាំងអស់​នោះ​ទេ​ ​ដោយ​លោក​បាន​ចាប់ដៃ​គូ​ជា​ ​មួយ​លោក​ឧកញ៉ា​ ​ម៉េ​ន​ ​កា​នី​ ​ក្នុង​នោះ​លោក​មាន​ហ៊ុន​ត្រឹមតែ​ ​២៥​ ​ភាគរយ​ប៉ុណ្ណោះ​ ​។​យ៉ាងណាមិញ ​ក្នុង​ពេល​បង្ហាញខ្លួន​លើ​ផ្នែក​អ​ចន​ទ្រព្យ​នោះ​ ​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​បាន​បណ្តើរ​ភរិយា​របស់​ខ្លួន​ទៅ​ចូល​ ​រួម​យ៉ាង​ត្រសង​ ​ធ្វើ​ឱ្យ​មានការ​សរសើរ​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​ជុំវិញ​ខ្លួន​ ​លោក​និយាយ​ថា​ ​ភរិយា​គឺជា​ ​កម្លាំងចិត្ត​ដ៏​ធំមិន​អាច​ខ្វះ​បាន​

​លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅពេល​គម្រោង​រកស៊ី​ ​នេះ​ដំណើរ​ ​ការ​ទៅតាម​អ្វី​ដែល​លោក​បាន​គ្រោងទុក​ក្នុង​ឆ្នាំ​ ​២០២០​ ​នេះ​ ​ពីព្រោះ​គម្រោង​នេះ​លោក​បាន​គិត​យូរឆ្នាំ​ ​មក​ ​ហើយ​​ដាក់ឈ្មោះ​ថា​ ​«​គម្រោង​ ​GM​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ​Style​ ​Mini​ ​Villa​​»​​។​ ​​ថ្វីត្បិតតែ​លោក​ ​ឆាយ​ ​វីរៈ​យុទ្ធ​ ប្រកាស​រកស៊ីលើ​ផ្នែក​អ​ចន​ល​ទ្រព្យ​ក៏​ពិតមែន​ ​តែ​លោក​នៅ​មិន​ភ្លេច​ ​ពី​អាជីព​ចម្រៀង​នោះ​ទេ​ ​លោក​នឹង​ពង្រឹង​វ័យ​ចម្រៀង​ឱ្យ​កាន់តែ​រឹងមាំ​នៅក្នុង​ឆ្នាំ​ ​២០២០​ ​តាមរយៈ​ ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ដើម្បី​តម្រូវចិត្ត​អ្នកគាំទ្រ​៕​ប្រភព៖ ហ្វេសប៊ុក