ចូលរួមត្រេកអរផង! តារា​កំប្លែង​ ​ខ្ញុង​ ស្ងាត់ៗពពោះកូនតាមបំណង​​​ហើយ

80

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងអបអរសាទរ​ ពេលនេះ​តារា​កំប្លែង​ ​ខ្ញុង​ ​កំពុង​ពរ​ពោះ​កូន​ដែល​ជា​តំ​នក់​ឈាម​របស់​ ​នា​យ កៃដ​ ​តាម​បំណង​ប្រាថ្នា​​។​ ​ខ្ញុង​ ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដោយសារ​នាង​ចង់បាន​កូន​យូរ​មក​ហើយ​ទើបតែ​បាន​ដូច​ ​បំណងនៅពេលនេះ​។​​​ដោយឡែក ទោះបីជា​កំពុង​ពរ​ពោះ​តែ​ ​ខ្ញុង​ ​នៅតែ​បន្ត​អាជីព​សិល្បៈ​ដដែល​ជាពិសេស​រដូវ​នេះ​នាង​កំពុងតែ​ត្រូវប៉ាន់​ ​ក្នុង​ការ​ច្រៀង​កាត់សក់​ ​។​ ​ពេលនេះ​ដែរ ​នាង​កំពុង​ពរ​ពោះ​បី​ខែ​តែ​ ​ខ្ញុង​ ​មិនទាន់​បង្ហើប​ថា​ជា​កូនស្រី​ឬ​ ​ប្រុស​ឡើយ​ ​។​ ​ខ្ញុង​ ​ហាក់​មាន​សុខភាព​ល្អ​មិន​មាន​អាការៈ​ចាញ់​ធ្ងន់ធ្ងរ​ឡើយ​ ​។​ជាក់ស្តែង ក្នុង​នោះ​ក៏​មានការ​ជូនពរ​ ​ចំពោះ​ការ​ទទួល​បាន​សមាជិក​ថ្មី​របស់​តារា​កំប្លែង​ ​ខ្ញុង​ ​ផងដែរ ។​ ​មានការ​បង្ហាញថា​ក្រោយ​ ​ខ្ញុង​ ​ពរ​ពោះ​ ​

នា​យកៃដ​ ​ជាស្វា​មី​រីករាយ​ជា​ខ្លាំង​ព្រោះ​នេះ​ជា​តំណក់ឈាម​រួមគ្នា​ជាមួយ​ ​ខ្ញុង​ ​។​យ៉ាងណាមិញ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ខ្ញុង​ ​កាន់តែ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​មហាជន​មិនថា​អាជីព​កំប្លែង​ឬ​ចម្រៀង​ ​ឡើយ​ ​។​ ​ក្រៅពី​សិល្បៈ​ ​ខ្ញុង​ ​ក៏​មានមុខ​របរ​មួយចំនួន​ដែល​មាន​ដូចជា​ការ​លក់​ផលិតផល​រក្សា​សម្រស់​ ​នៅ​តាម​អន​ឡាញ​ផង​ដែរ​ ​។​ ​បើ​ប្រៀបធៀប​ពេលនេះ​និង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ខ្ញុង​ ​ពិតជា​មានការ​ប្រែ​ ​ប្រួល​ទាំង​ប្រជាប្រិយ​ភាព​ ​ជីវភាពរស់នៅ​ ​និង​រូប​សម្រស់​ផង​ដែរ​ ​៕​ប្រភព៖ ហ្វេសប៊ុក