អុញនោះ! លោក​ ផែង​ វណ្ណៈ​ បង្ហោះសារមួយខ្មាស់គេខ្លាំងណាស់ ក្រោយឃើញ នារីក្លាហាន គ្រាន់តែគេមើលមុខសោះ ក៏ទៅវា​ យគេនោះ

332

ហ្វេសប៊ុក ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា ទាក់​ទង​នឹង​ឃ្លីប​វីដេអូមួយ​អំពី​សកម្មភាព​ដែល​នារី​ម្នាក់​បាន​វា​ យតប់​ទៅលេី​ក្មេង​ស្រី​ប៉ុន្មាន​នាក់​ ខណៈពួកគេ​កំពុង​ធ្វេីដំណេីរ​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួន​នៅស្រុកមេសាង​ ខេត្ត​ព្រៃវែង​​ ដោយគ្រាន់​តែ​ក្រឡេក​មេីល​មុខ​ប៉ុណ្ណោះ​ ដែលនេះជា​សកម្មភាព​មួយមិនសមរម្យទាល់តែសោះក្នុងនាម​ជាកូនខ្មែរ​ដូចគ្នានោះ។ដោយឡែក ក្រោយ​ពី​ឃ្លីប​វីដេអូ​វា​ យតប់​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​រសៀល​ថ្ងៃ​មិញ​នេះ​ សម្ថកិច្ចក៏បាន​ឃាត់​ខ្លួន​នារី​ជេីងខ្លាំង​ខាងលើ​ ហេីយថែមទាំងបាន​វា​ យខ្នោះទៀតផង​ ដែលធ្វើឲ្យ​មានការ​ពេញចិត្ត​ និង​កោតសរសើរ​ពី​មហាជន​ជាច្រើន​ចំពោះ​ចំណាត់​ការ​មួយនេះ។ក្នុងនោះដែរ លោក​ ផែង​ វណ្ណៈ​

បាន​សម្ដែង​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល​ និង​មិនពេញ​ជាខ្លាំង​ចំពោះ​កាយ​វិការ​មិន​សមរម្យ​របស់​នារី​ជេីង​ខ្លាំង​​រូបនេះ​។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ផែង​ វណ្ណៈ​​ ក៏​បានមានការ​លេីកឡេីង​ទាំង​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ ខណៈដែល​រូប​លោកក៏មាន​ស្រុក​កំណើត​នៅទីតាំងខាងលេីនេះផងដែរ​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖​«ក្មួយ​ស្រី​ធ្វើ​បាបពូពេកហេីយ​ ថ្ងៃ​នេះ​ពូខ្មាស់គេណាស់​ពេលឃេីញក្មួយបង្ហាញចរិកជាក្មេងស្រីអ្នកលេងទាំងវ័យក្មេង​បែបនេះ។ ពូជាអ្នកស្រុកមេសាងដែរ​ តែពូមិនដែលបង្ករការក្ដៅ​ក្រហាយ​ដល់អ្នកស្រុកមេសាងទេ​។ កែខ្លួន​ឡេីងក្មួយមិនទាន់ហួសពេលទេ​»។យ៉ាងណាមិញ សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​

នៅ​ព្រឹក​ថ្ងៃត្រង់​ត្រូវ​នឹងថ្ងៃទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍​ជាខ្លាំង​ពី​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ ក្រោយ​ពី​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sokunthea III Shop​ បាន​ធ្វើ​ការ​បង្ហោះ​ត្រឹម​តែ​រយៈ​ជាង៣ម៉ោង​ប៉ុណ្ណោះ​ មាន​អ្នក​ចូល​ទស្សនាយ៉ាង​ច្រើន​លេីស​លប់​ និង​ស៊ែរបន្តដល់ទៅជាង​១មុឺន​នាក់​ឯណោះ​។ប្រភព៖ ហ្វេសប៊ុក