ពុទ្ធោ! ឈប់ម៉ូតូរៀប​ឆ្លងនៅផ្លូវកោង មនុស្ស ៤នាក់ត្រូវបាត់បង់ជីវិតភ្លាមៗដោយសារតែ

កាលពីវេលាម៉ោង ២០ និង ៥៨នាទីយប់ នៅលើ​ផ្លូវជាតិលេខ ៥ (ផ្លូវកោង)ចន្លោះ​គីឡូម៉ែត្រ១៥៤–១៥៥ ស្ថិតនៅ​ភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់បង្កឲ្យមានការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចចុះ​ទៅដល់កន្លែង​កើតហេតុ ក្រោយមាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុក​ម៉ូតូឈប់​នៅចិញ្ចើមផ្លូវ​បំរុងឆ្លងថ្នល់​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត ៤នាក់ របួស​ធ្ងន់ ១នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន​រថយន្ត ១គ្រឿងម៉ាកMG-RX5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NARY-7170 បើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ ៣៣ឆ្នាំ

ជនជាតិខ្មែរ រស់នៅភូមិ​ក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​(មិនរងរបួស) ធ្វើចរាចរណ៍ពី​កើតទៅលិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់​ចំណុចកើត​ហេតុខាងលើ បានបុកម៉ូតូឈប់នៅចិញ្ចើម​ផ្លូវបំរុងឆ្លង​ថ្នល់ពីជើងទៅត្បូង​យ៉ាងពេញ​ទំហឹង០១គ្រឿងម៉ាក​ HONDA-C125 សេរី017 ពណ៌ខ្មៅ ពាក់ស្លាកលេខ​កណ្ដាល1W-3374 បើកបរ​ដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​ផ្សារឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លា…ប់) និងអ្នករួមដំណើរ ​៣នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទី១ឈ្មោះ សុខ គីមឡាង ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្រពន្ធស្លា…ប់ (ស្លា..ប់ទាំង​កូននៅ​ក្នុងផ្ទៃ​អាយុ ៩ខែ​) ទី២ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ ៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូន (ស្លា..ប់) ទី៣ឈ្មោះ ណាប៊ិន កេត ភេទប្រុស អាយុ ៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូន​(រងរបួសធ្ងន់)

អ្នកទាំង០៤នាក់ រស់នៅភូមិឃុំ​ជាមួយគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ចំពោះអ្នករង​បួសធ្ងន់ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រូ​ពេទ្យបញ្ជូនទៅសង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យ​បង្អែកខេត្ត​ពោធិ៍សាត់ យោងតាម​និទ្ទេសរបស់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង​ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង២១ និង ២១នាទីយប់ បានបញ្ជា​តាមទូរស័ព្ទ​ឲ្យធ្វើកំណត់​ហេតុប្រគល់ទទួលសព​ទៅអោយក្រុមគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាល​ស្រុកក្រគរបាន​ឲ្យដឹងទៀតថា បន្ទាប់​ពីកម្លាំង​នគរបាល​ចរាចរណ៍បានចុះ​ទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ​បានសន្និដ្ឋានថាករណី​គ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាល​មក​ពីអ្នកបើកបរ​រថយន្តប្រើប្រាស់​ល្បឿនលឿន ករណីនេះសមត្ថកិច្ចបាន​ប្រគល់អោយទៅ​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយ​តាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *