ភ្នំពេញ ៖ ជឿជាក់មានពុកម៉ែ បងប្អូន ក៏ដូចជា អ្នកគាំទ្រ មិនតិចនាក់ទេ ពិតជាស្គាល់ កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ជាក់ជាមិខនាន ដែលជាតារាចម្រៀង រូបស្រស់ ល្បីឈ្មោះខ្លាំងម្នាក់ នៅក្នុង ផលិតម្ម សាន់ដេ ហើយមានបទពីរោះៗជាច្រើន នៅតែបំពេរអារម្មណ៍ ប្រិយមិត្តដដែល មកទល់ពេលនេះ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត មិនជិនណាយឡើយ។បទភាគច្រើនរបស់ អ៊ីវ៉ា មានដូចជា លួងអូន, ទឹកអប់មានពិស,
អ្នកម្តាយកំសត់, មានអ្វីៗមិនស្មើរមានបង, ស្រលាញ់គ្នាជាផ្លូវការ ព្រមទំាងនៅមាន បទចម្រៀងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ពិសេសបទមនោសញ្ចេតនាតែម្តង។មួយវិញទៀត បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់ តារាស្រីម្នាក់នេះវិញ គ្រប់គ្នានឹងរឹតតែភ្ញាក់ ព្រោះ អ៊ីវ៉ា ចូលចិត្តធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ដោយមានដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ពិសេស កន្លែងដែលមានទេសភាពស្អាតៗហ្នឹងហ្មង។ចំណែកម្សិលម៉ិញនេះនៅសុខៗ ស្រាប់តែ អ្នកនិពន្ធដ៏ល្បី គឺលោក យឹម តាស្រង់ បានជួប កញ្ញា អ៊ីវ៉ា ម្តងទៀត រួចទំលាយរឿងមួយ ដែលគ្រប់គ្នាមិនដែលដឹងសោះ
ទាក់ទងឈ្មោះ អ៊ីវ៉ា Eva ដោយលោកប្រាប់ច្បាស់ៗថា “ខានជួប Eva ជាច្រើនឆ្នាំ ថ្ងៃនេះចង់ប្រាប់បងប្អូនរឿងអាថ៍កំបាំងមួយគឺឈ្មោះ Eva ជាឈ្មោះដែលខ្ញុំដាក់ឱ្យគាត់ ពេលចូលសិល្បៈ ជូនពរប្អូនកាន់តែជោគជ័យក្នងជីវិត នឹងមានសុភមង្គល”។Eva បន្ថែមថា “ចង់ប្រាប់ថាឈ្មោះ អុីវ៉ា គឺបងប្រុស Yem Tasrong យឹម តាស្រង់ និងបងប្រុស ឡាយ សុខចំរើន អ្នកដាក់អោយ តាំងតែពីចូលសិល្បៈដំបូង… អ្នកមានគុណរបស់ខ្ញុំ”។ឃើញរូបភាពនេះ ធ្វើឲ្យ ហ្វេនៗ ជាច្រើន កំពុងសង្ស័យ ថា អ៊ីវ៉ា នឹងត្រៀមចូល ផលិតកម្មយក្ស Galaxy ហើយ។ ដូចនេះដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖
Leave a Reply