ស្រុកត្រាំកក់ ៖ សូមបញ្ជាក់ផងដែរថា កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃា.ត់ខ្លួនក្រុមជនស.ង្ស័.យចំនួន៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹ.ងចៅបង្កើតរបស់ខ្លួនបានលួ.ចគា.ស់លួ.ចយកលុយអស់ជាង១ម៉ឺនដុល្លារ រួមទាំងខ្សែក២ខ្សែកាលថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់ឲ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា
ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទី ចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងនោះដែរ លោក ឌុក ធីយ៉ា បានឲ្យដឹងថា ជនស.ង្ស័.យរួមមាន ១៖ឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតត្រូវជាចៅបង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួ.ចដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង ខ្សែក២ខ្សែរ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។ ទី២៖ឈ្មោះ អុឹង សុភានុតភេទប្រុស អាយុ ១៧ឆ្នាំ
នៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោ…រក.ម្មឈ្មោះមូលពិសិដ្ឋទិញអោយ)។ ទី៣៖ឈ្មោះ រ៉េន ចាន់យូរ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោ.រក.ម្ម ឈ្មោះមូលពិសិដ្ឋជាអ្នកទិញអោយ) និងទី៤៖ឈ្មោះ ហេង មករា ភេទប្រុសនអាយុ ១៧ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១២ប្រូ១គ្រឿង(ទទួលផលចោ.រក.ម្មឈ្មោះមូលពិសិដ្ឋទិញអោយ)។
លោក ឌុក ធីយ៉ា បានបញ្ជាក់ថាក្រោយពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ មានករណីជនស.ង្ស័.យប្រដាប់ដោយកាំ…បិ…តបានធ្វើសកម្មភាពគា.ស់ទ្វារផ្ទះនិងគា.ស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុសអាយុ ៦៩ ឆ្នាំ(នៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមានះ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេ.ចខ្លួនបាត់នៅពេលជីតាជីដូននិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។ ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃា.ត់ខ្លួនជនស.ង្ស័.យទាំងនេះតែម្តង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនស.ង្ស័.យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
Leave a Reply