ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា មុននេះបន្តិច មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះប្រតិកម្មទៅកាន់លោកបណ្ឌិតច្នៃម៉ូដ ឯម រៀម ក្រោយពីលោកបានបង្ហោះរូបភាព ១ លាន បេះដូង ដែលកំពុងត្រៀមបំបែកកំណត់ត្រាពិភពលោក និង ភ្ជាប់សារថា៖
«១លាន បេះដូងក្លែងក្លាយ បើជាថវិការរដ្ឋ សូមចូលរួមសោកស្តាយណាស់»។ សារនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកដែលបានចូលរួមបត់បេះដូងជាច្រើនផ្ទុះការមិនពេញចិត្ត និង ប្រតិកម្មយ៉ាងខ្លាំងដល់បណ្ឌិតច្នៃម៉ូដ ឯម រៀម ជាបន្តបន្ទាប់យ៉ាងខ្លាំង។
ក្រោយពីទទួលរងការរិះគន់ខ្លាំង លោក ឯម រៀម ក៏បានកែតម្រូវដោយបន្ថែមពាក្យពេចន៍មួយចំនួនពាក់ព័ន្ធអត្ថន័យសារដែលបង្ហោះនោះ ដោយសរសេរថា៖ «១លាន បេះដូងក្លែងក្លាយ បើជាថវិការរដ្ឋសូមចូលរួមសោកស្តាយណាស់» ទៅជា «១ លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ»។
បង្ហោះលើកទី ១
បង្ហោះលើកទី ២
ក្នុងនោះ សារកែតម្រូវហើយរបស់លោក ឯម រៀម ក៏នៅតែទទួលបានការរិះគន់ដដែល រហូតដល់រសៀលថ្ងៃដដែល លោក ឯម រៀម បានកែតម្រូវសារជាថ្មីថា «១ លាន បេះដូង ចម្រុះពណ៌ សៀមរាប សង្ក្រាន្តឆ្នាំថ្មី ២០២៣» ដោយនេះ គឺជាកែតម្រូវលើកទី ៣ ហើយ៕
Leave a Reply