ភ្នំពេញ ៖ នៅវេលាម៉ោង០៣:៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ឃ្លីបវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកេីតឡេីងនៅត្រង់ចំណុចមុខអតីតរោងចក្រតេរ៉ាតិច ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការងឿងឆ្ងល់ជាខ្លាំងដោយសារឃេីញបុរស៣នាក់ជិះម៉ូតូដឹកគ្នា
មានកង់បីមកលឿនបុ.កចំកង់បីមួយទៀត ដែលបេីកបុ.កជាមួយរថយន្តរួចភាគីទាំងពីរបានចុះទៅឈ្លោះប្រ.កែ.កគ្នារកខុសរកត្រូវ ហេីយទុកកង់បីកណ្ដាលផ្លូវ តែពេលកេីតហេតុហេីយ បែរមិនឃេីញបុរសទាំងបីនាក់នោះទៅវិញ។ តួយ៉ាង បេីតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Leng SokNov បានធ្វេីការបញ្ជាក់នៅក្នុងខមិនឲ្យដឹងថា
៖«បាទបងខ្ញុំជាម្ចាស់សាមុីខ្លួនជិះម៉ូតូបីនាក់ ខ្ញុំមិនអីទេបងគ្រាន់ពេលដែលប៉ះគ្នាហ្នឹងខ្ញុំជិះទៅទៀត ហើយកាមេរ៉ាចាប់អត់ទាន់ ខ្ញុំគ្មានប៉ះអីតិចទេបង បីនាក់ខ្ញុំអត់អីទេបង»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply