ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ដេននី ក្វាន់ ធ្លាប់បរាជ័យជាមួយលោក មករា ថៅកែការ៉ាស់ឡាន ហើយក៏សាងស្នេហ៍ថ្មីជាមួយចឹក ឡេង រហូតទទួលបានដំណក់ឈា,,មរួមគ្នា។ ដេននី ក្វាន់ បានធ្វើការសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។ ទោះយ៉ាងណាក្រោយមានដំណក់ឈាមរួមគ្នា និងសាងភាពផ្អែមល្ហែមជាមួយចឹកឡេង បានមួយរយៈ ដេននី ក្វាន់ ក៏ប្រកាសក្លាយជាSingle Momយ៉ាងភ្ញាក់ផ្អើល។ បច្ចុប្បន្ន ដេននី ក្វាន់ មានកូនស្រីសរុប២នាក់ហើយ
ក្នុងនោះ ល្អហួសមានអាយុជាង១០ឆ្នាំទៅហើយ។ យ៉ាងណាមិញ ក្រោយក្លាយជាSingle Mom ស្រាប់តែនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដេននី ក្វាន់ បានបង្ហោះរូបថតជាមួយកូនស្រីទាំង២នាក់ ហើយពោលពាក្យថា «មានកូនស្រី២នាក់ហើយ ឥលូវចង់បានកូនប្រុសម្នាក់ទៀត អោយគ្រប់ជើងលេខ ពេលនេះកំពុងតែស្វែងរកគូរព្រេង»។ បន្ទាប់ពីប្រកាសស្វែងរកគូព្រេងស្រាប់តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដេននី ក្វាន់ បានបង្ហោះរូបថតអង្គុយកៀកកើយជាមួយបុរម្នាក់ មិនឲ្យឃើញមុខ ហើយពោលពាក្យថា ៖
«លាហើយ គីរីរម្យ មានឱកាសនឹងទៅលេងម្តងទៀត»។ តួយ៉ាង តាមរយៈនេះ គេស្មានតែគូស្នេហ៍ថ្មីរបស់នាង ស្រាប់តែនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដេននី ក្វាន់ បានបង្ហោះរូបថតជាមួយគ្នាបង្ហាញមុខបុរសខាងលើ ហើយបញ្ជាក់ច្បាស់ៗថា «អរគុណប្អូនប្រុស Visa ដែលរួមការងារជាមួយបង ពីរឆ្នាំមុនធ្លាប់ថតជាមួយគ្នាម្តង ហើយ នេះជាលើកទី២ហើយ ដែលបានរួមការងារជាមួយគ្នាម្តងទៀត នេះគ្រាន់តែជាការថតទេ សូមfan fan កុំយល់ច្រលំអី តាមពិតMommy នៅSingle ដដែលទេ អ្នកតាមញ៉ែកុំទាន់សេដ អាចញ៉ែបន្តទៀតបាន ឱកាសនៅមានដដែលទេ»៕
Leave a Reply