មិនធម្មតា! ចែ ដាណា និងសេង មង្គល តុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរយើងនេះរំភើបពេកអ្នកស្រី ផ្តាំទៅ Top fan ទាំងអស់ថា (មានវីដេអូ)

ភ្នំពេញ ៖ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនគ្រាន់តែលឺឈ្មោះទ្រី ដាណា ប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន ដោយសព្វថ្ងៃនេះអ្នកស្រី បានធ្វើមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ។ជាក់ស្ដែងផងដែរនោះក្រោយពេលបែកបាក់ជាមួយអតីតស្វាមីជាងមួយឆ្នាំពេលនេះលោកស្រី ទ្រី ដាណា

កំពុងតែរស់នៅជាមួយនិងកូនៗរបស់លោកស្រីយ៉ាងមានសេចក្ដីសុខសុភមង្គលខ្លាំងថែមទាំងបានរៀបចំកម្មវិធីជប់លៀងមេម៉ាយបានមួយឆ្នាំយ៉ាងអធិកអធមខ្លាំងទៀតផងធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរ ដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏ថៅកែហាងពេជ្រនេះ

មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនៗ របស់ខ្លួន ដោយនាំដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងបង្កើតកម្មវិធីសប្បាយ ក្នុងផ្ទះរបស់ខ្លួន ជាញឹកញាប់ មិនដែលដាច់ឡើយ។ យ៉ាងណាមិញ ថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញវ័យក្មេង ជាង 30 ឆ្នាំ បានទំលាយប្រវត្តិ រកស៊ីរបស់ខ្លួន ទំរាំបានជោគជ័យ ចាយលុយលែងអស់ រហូតមកដល់សព្វថ្ងៃ ដោយផ្តើមរកស៊ី មានដូចជា លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត ។

ចំណែកថ្មីៗនេះ ចែដាណា សម្រេចជ្រើសរើស តារាប្រុសសង្ហាម្នាក់គឺ លោក សេង មង្គល ឲ្យធ្វើជា BA តំណាងឲ្យផលិតផលរបស់ខ្លួន ហើយថែមទំាងបានចូលរួមសម្តែង ក្នុង MV ជាមួយ ចែដាណា ញឹកញាប់ថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង ហើយថា អ្នកទំាងពីរសមគ្នាទៀតផង។ អត់ទាន់អស់ទេ មុននេះបន្តិច នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ចែដាណា និងលោក មង្គល បានធ្វើឲ្យ ហ្វេនៗភ្ញាក់ព្រឺតសារជាថ្មីទៀតហើយ ក្រោយស្លៀកឈុតបុរាណ បានយ៉ាងស្អាតបំផុត រួចប្រកាសថា “ជួបគ្នាថ្ងៃក្រុងពាលីសង្រ្គានnnpទី20ខានស្អែកនេះហើយ នៅជាប់វិមានឈ្នះឈ្នះ”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *