សែនអាសូរណាស់! ប្អូនប្រុសម្នាក់ ខំបង់រំលោះម៉ូតូរាប់ខែបែរជាត្រូវចោរលួចទៅយ៉ាងគួរអោយសង្វែក (មានវីដេអូ)

195

ភ្នំពេញ៖ ប្រិយមិត្តមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយបុរសម្នាក់សូមពឹងបងប្អូន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក របស់យើងជួយស៊ែរនឹងចែករំលែកតៗ គ្នាទៅកាន់អ្នកដទៃទៀត អោយបានដឹងផង នឹងដើម្បីអោយប៉ូលីសជួយតាមរកម៉ូតូគាត់ផង ព្រោះតែម៉ូតូរបស់គាត់ ត្រូវចោរលួចយកនៅពេលគាត់ចេញពីធ្វើការ និងបានយកម៉ូតូបាត់ដោយសុវត្ដិភាព។យ៉ាងណាមិញ ករណីមួយបានកើតឡើង ដោយលោកចោរ ចិត្ដអប្រិយ បានបន្លំខ្លួន ចូលលួចយកម៉ូតូ១គ្រឿង ម៉ាក់ Honda Dream ពណ៏ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រៃវែង1M-4282។ ដោយឡែក បើយោងតាមរយៈគេហទំព័រហ្វេសប៊ុក លោក Sola Khang បានបង្ហោះវីដេអូ

ស្ដីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា៖«សូមបងប្អូនមហាជន ជួយផ្សាយដំណឹងនេះផងដែរ ដោយប្អូនបានបាត់ម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៨ ដែលបានបាត់នៅបុរី សែនមនោរម្យ វេលាម៉ោង ១២ថ្ងៃត្រង់ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅពេលដែលប្អូនបានចេញពីធ្វើការ ហើយចំពោះម៉ូតូនេះ ប្អូនបានដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចរួចហើយ តែប្អូនមានការសង្ស័យថា

ម៉ូតូមួយគ្រឿងនេះ មិនទាន់ទៅណាឆ្ងាយទេ ដែលវាអាចនៅម្ដុំបុរី សែនមនោរម្យ នេះនៅឡើយទេ ដូច្នេះហើយសូមសមត្ថកិច្ចជួយស្រាវជ្រាវជូនប្អូនផង ដោយម៉ូតូមួយគ្រឿងនេះ គឺប្អូនបានបង់រំលួសមិនទាន់ដាច់នៅឡើយនោះទេ ដែលវាត្រូវបង់រហូតទៅដល់ឆ្នាំ២០២០ ឯណោះ»៕សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក