សូមប្រយត្ន័ណាបងប្អូន! បងស្រី បានផ្តាំផ្ញើកុំអោយជឿពេក អ្នកលក់ផលិតផលមិនល្អទៅបើកកម្មវិធី ប្រគល់ពាន ដោយសារតែ

659

ភ្នំពេញ៖ មហាជនមួយចំនួនបានយល់និងជ្រាបច្បាស់ហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ ការលក់ផលិតផលកែសម្ផស្ស (ម្សៅ សារ៉ូម ឡេ)
តាមរយៈអនឡាញ កំពុងដើរតួយ៉ាងសំខាន់ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ដោយបានកំពុងចរាចរណ៏ចែកចាយផលិតផលរបស់ខ្លួន ដែលមានប្រជាពលរដ្ឋគាំទ្រយ៉ាងស្ទុះឆាប់រហ័ស។យ៉ាងណាមិញ ទាក់ទងចំពោះរឿងមួយនេះដែរ នាខណៈកាលពីម្សិលមិញនេះ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Tina Snow

បានទម្លាយឱ្យដឹងរឿងមួយ ដើម្បីអោយមហាជនជ្រាប នូវល្បិចយុទ្ធសាស្រ្ដរបស់អ្នកលក់ផលិតផល កែសម្ផស្សមួយចំនួន ដែលមានខ្លឹមសារថា៖«ខ្ញុំជឿថា គាត់ដែលជាថៅកែដឹងច្បាស់ ព្រោះគាត់អ្នកលក់ ហុឹម នរកងាប់ហើយ បាបកម្មធ្លាក់ដល់កូនទៀត អត់អាសូរកូនអ្នកទេឬ? ហើយហៅគ្នាប្រគល់ពាន ពានចង់ដប់ពាន ធ្វើដូចមែនទែនចឹង! ពានចង់បាន ១០០ពានក៏បាន…. អ្នកយកលុយពីការលក់ផលិតផលមិនល្អទៅបើកកម្មវិធី ប្រគល់ពាន

ព្រោះចង់អោយកាន់តែលក់ដាច់….អ្នកគឺជាស្រី អតិថិជនក៏ជាស្រី ហេតុអ្វីចិត្តអ្នកសាហាវព្រៃផ្សៃយ៉ាងនេះ? រូបរាងស្អាតបាត ចិត្តជាបិសាច គ្មានមនុស្សអីតិចទេ។ឡេដែលវេចខ្ចប់ដោយដៃ មិនមានឃ្លុំបេស្អាត គួរប្រុងប្រយត្ន័! ទី១ ការធ្វើទីផ្សារបែបគគ្រឹតគគ្រេង។ ទី២ ប្រគល់ពាន។ ទី៣ អ្នកលក់ស្អាត។ ទី៤ ឃើញលុយរាប់ពាន់ រាប់មុឺនសែន។ កុំសូវជឿពេក ព្រោះមនុស្សល្អ

មនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ គេមិនយកលុយ ឬការធ្វើទីផ្សារបែបបោកបញ្ឆោតអតិថិជនឡើយ ព្រោះមនសិកាជាមនុស្សល្អរបស់គេធ្វើទៅមិនរួច។ដោយឡែក មនុស្សដែលស្រលាញ់លុយ ជាងអតិថិជន គេហ៊ានធ្វើគ្រប់បែបយ៉ាង អោយតែបានលុយ ទោះអ្នកណា កើតអី ក៏គេមិនខ្វល់ មិនតែប៉ុណ្ណោះ គេមានពាក្យសម្រាប់ការពារ នូវទង្វើអាក្រក់របស់គេទៀត ចិត្តគេស្រែកឃ្លានទឹកលុយ ហើយហ៊ានសម្លាប់ទំនុកចិត្ត មនុស្សដែលជឿទុកគេ គ្មានញញើតឡើយ”។ តើប្រិយមិត្ដ យល់យ៉ាងណាដែរ ចំពោះរឿងខាងលើនេះ?។ប្រភព៖​ហ្វេសប៊ុក