ភ្នំពេញ ៖ កាលពីព្រឹកម៉ោង ១០និង១២នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានស្លា.ប់ភ្លាមៗបន្ទាប់ពីបានបញ្ជាដងសន្ទូចបូបខ្លាញ់នៃរថយន្ដបូបចំណីសត្វ CP ប៉ះខ្សែភ្លេី.ងតង់ស្យុងមធ្យម នៅចំណុចក្បែរស្ពានអូរក្រាំងអំបិល ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបេីតាមការបង្ហោះពីគណនីផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ដោយឡែក តាមការបញ្ជាក់បន្ថែមពីសាក្សី
មុនដំបូងអ្នកបេីកបររថយន្ដដឹកចំណីសត្វ បេីកមកបែ.កកង់ ហេីយបានហៅក្រុមប៉ះកង់ចល័តមកប៉ះ ពេលក្រុមប៉ះកង់មកដល់ម្ចាស់រថយន្តបានហៅឲ្យជួយ បូបខ្លាញ់ដងយោងសម្រាប់បា…ញ់ចំណីសត្វ ពេលកំពុងតែបញ្ជាបំពង់ដងបា…ញ់ចំណីសត្វ ដោយមិនបានគិតនិងច្បាស់លាស់លេីចំណុចខ្សែភ្លេី.ងបណ្ដាលឲ្យប៉ះជាមួយ ដងចុងបូបបាញ់ចំណីសត្វ ឆ្ល.ងចរន្ដអ.គ្គីស.នីឆ…ក់និងស្លា.ប់ភ្លាមៗតែម្ដង។តួយ៉ាង បេីតាមការបង្ហោះពីមិត្តរួមការងារដែលមានគណនីហ្វេសប៊ុកឈ្មោះ ដា វីន បានបង្ហាញអារម្មណ៍សោកស្ដាយបំផុតថា៖
«ជីវិតមនុស្សផុយណាស់ តែមួយពព្រិចភ្នែក លាគ្រួសារ លាមនុស្សគ្រប់គ្នាជារៀងរហូត សូមទៅឲ្យបានស្ងប់ សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងបងប្អូន»។ប្រភពពីសាច់ញាតិនៃស.ពដែលមានគណនីហ្វេសប៊ុកឈ្មោះ São Na បានមានការលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«សងពូខ្ញុំវិញមក ប្រពន្ធនិងកូនតូចគាត់កំពុងតែរង់ចាំគាត់មកផ្ទះជុំគ្រួសារគាត់វិញ ម.ច្ចុ.រា.ជគ្មានធម្មមេត្តា យកពូខ្ញុំទៅធ្វើអី សងគាត់វិញមកប្រពន្ធនិងកូនគាត់យំខ្លាំងណាស់»។
Leave a Reply