ភ្នំពេញ ៖ ពិតជារឿងរ៉ាវដ៏គួរឲ្យសង្វេគបំផុត ដែលក្មេងប្រុសម្នាក់អាយុទេីបតែជាង ២ខួប ជាវ័យដែលក្រុមគ្រួសារជាពិសេសឪពុកម្ដាយកំពុងពេញស្រលាញ់ បែរជាជួបរឿងអកុសលស្លា.ប់បាត់បង់ជីវិតទៅវិញ ។ ស.ពតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជាក់ស្តែង បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Mak Pheap ត្រូវជាមីងស្រីបានបង្ហាញអារម្មណ៍បែបនេះថា ៖
«តាំងពីក្មួយកេីតមក យេីងបានជួបមុខគ្នាបានតែម្តងគត់ ហេីយដោយចៃដន្យទៀត អុីគិតថាចូលឆ្នាំចូលឆ្នាំខាងមុខនេះ បានជួបគ្នាហេីយ តែឥលូវមិចបានកេីតរឿងចឹង សូមទៅឲ្យបានសុខណាក្មួយ និងឆាប់បានចាប់កំណេីតថ្មីក្នុងគ្រួសារដែលល្អបែបហ្នឹងទៀត»។
យ៉ាងណាមិញ សូមជម្រាបថា ក្មេងប្រុសខាងលេីបានទទួលមរណភាពដោយសារតែស្លា.ក់ប៉េងប៉ោង ខណៈដែលក្រុមគ្រួសារឃេីញអាការៈមិនស្រួលក៏បានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ តែគួរឲ្យសោកស្តាយមិនអាចជួយសង្គ្រោះបាន ដោយក្រុមគ្រូពេទ្យបានព្យាយាមអស់ពីសមត្ថភាពហេីយ។
Leave a Reply