ភ្នំពេញ ៖ នៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ស្រ្តីកម្មការិនី សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលត្រូវបានក្រុមគ្រូពេទ្យនៅគ្លីនិកដើមអង្គ្រង កា…យ…យ.កស…ពទា….រ…ក…ក្នុងផ្ទៃដោយទាំងពោះ…វៀ…ន និងបានដែលទ្រាំជាមួយការព្យាបាលជាច្រើនថ្ងៃទាំងនៅមន្ទីរពេទ្យកាល់ម៉ែត និងរហូតបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថៃនោះ បានផុ…ត…ដ…ង្ហើ…ម។ ក្នុងនោះដែរ ស.ពស្រ្តីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យកាល់ម៉ែត
បញ្ជូនទៅកាន់ស្រុកកំណើតឯភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ យ៉ាងណាមិញ មុនពេលទទួលមរណភាព ប្អូនស្រីរូបនេះក៏មានជាពាក្យពេចន៍មួយចំនួនផ្តាំផ្ញើទៅកាន់ស្វាមីនិងក្រុមគ្រួសារដោយមានខ្លឹមសារថា ៖
«សូមបងមេីលថែកូនឲ្យបានល្អ ខ្ញុំចង់រស់ណាស់តែធ្វេីម៉េចវាសនាបានត្រឹមតែប៉ុណ្ណឹង កុំភ្លេចរកយុត្តិធម៌ឲ្យខ្ញុំផង ទោះបីជាខ្ញុំស្លា.ប់ហេីយក៏ដោយ»។ សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំ…លូ…ត…គ…ភ៌…ស្លា.ប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២
ដោយរោគវិនិច្ឆ័យមានកូនស្លា.ប់ក្នុងស្បូ…នអាយុ១៨សប្តាហ៍។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំ…លូ…តយកកូនដែលស្លា…ប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូ…នឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply