ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ ចែ យូរ៉ា អ្នកលក់អនឡាញដ៏ល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok មិនខាន ដែលកន្លងមក អ្នកម្ដាយកូន ៣ រូបនេះ តែងនិយាយស្ដី ឬ បង្ហាញសកម្មភាពផ្សេងៗក្នុងវីដេអូ ធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចសើចក្អាកក្អាយមិនសូវមានរឿងទុក្ខកង្វល់ ឬ កម្សត់ឡើយ។ ក្នុងនោះដែរ ដ្បិតថាឃើញ ចែ យូរ៉ា ពូកែនិយាយកំប្លុកកំប្លែង ផ្ដល់ភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន ប្រើជីវិតរស់នៅមានសុភមង្គល
មានលុយ ឡាន ផ្ទះធំទ្រនំខ្ពស់ មានមុខរបរក្ដាប់ពេញដៃក្តី ប៉ុន្ដែប្ដីប្រពន្ធអ្នកទាំងពីរ ប្រឹងប្រែងរកស៊ីណាស់ទម្រាំមានបានដូចសព្វថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះ ចែ យូរ៉ា បាននិយាយទាំងអួលដើម-កនៅក្នុងវីដេអូឡាយ ដោយអ្នកនាងបានរំឭកកាលកំពុងពពោះកូនទី ៣ នៅក្នុងផ្ទៃ
អ្នកនាងប្រឹងឡាយលក់ផលិតផលមិនហ៊ានសម្រាករហូតដល់សម្រាល ហើយក្រោយសម្រាលកូនដោយការវះកាត់បានត្រឹមតែ ៣ ថ្ងៃ យូរ៉ា ក៏មិនហ៊ានដេកស្ងៀម ក្រោកមកអង្គុយឡាយលក់វិញ ព្រោះនាងខ្លាចភាពក្រ ដោយសារកាលនៅតូចៗគ្រួសារនាងមានជីវភាពក្រកំបាក ដូច្នេះហើយនាងមិនចង់ឱ្យកូនពិបាកដូចនាងកាលនៅក្មេងឡើយ។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply