ញ៉ាក់សាច់! បូមទឹកស្រះ ១៧ យប់ ១៧ ថ្ងៃ រកឃើញ អាថ៌កំបាំងល្អាងដ៏ប្រណីតកប់ចោល ២ពាន់ឆ្នាំ

369

បរទេស៖ មហាជនការភ្ញាក់ផ្អើលនិងចាប់អារម្មណ៏ជាខ្លាំងដោយនៅឆ្នាំ១៩៩២ មាន​បុរស​ម្នាក់​ក្នុងភូមិ​ឈ្មោះ Wu Anai រស់នៅក្នុងភូមិ Shiyan Beicun ខេត្ត Long Du ប្រទេសចិន មានការចម្លែក​ខុសគេ ព្រោះ​ពុំ​ជឿ​លើ​រឿងនិទាន​ត​ជំនាន់​ថា ស្រះ​របស់​ភូមិ​នេះ​ជា​ស្រះ​ធម្មជាតិ ហើយ​មាន​ជម្រៅ​ជ្រៅ​ណាស់នោះទេ ។ ដើម្បី​បញ្ជាក់​ពី​ការយល់ឃើញ​របស់ខ្លួន លោក Wu បាន​បញ្ចុះបញ្ចូល​មនុស្ស​១​ក្រុមទៀត ទិញ​បាន​ម៉ាស៊ីន​ប៊ូ​ម​ទឹក​មួយ ដើម្បី​ប៊ូ​ម​ទឹក​ចេញពី​ស្រះ ។​ជាការពិតណាស់ ក្នុងរយៈពេល ១៧ ថ្ងៃ ១៧ យប់

ពួកគេ​បាន​ប៊ូ​ម​ទឹក​ចេញពី​ស្រះ​យ៉ាងច្រើន ហើយក៏​លេចចេញ​នូវ​ច្រកចូល​ល្អាង​បូរាណ​មួយ ស្ថិតក្រោម​ដី ។​យ៉ាងណាមិញ ​ល្អាង​បូរាណ​នេះ ត្រូវបាន​ដាក់ឈ្មោះថា Long Du យកតាម​ឈ្មោះ​ខេត្ត​នេះ ។ វា​ជា​ល្អាង​បូរាណ​បំផុត និង​ធំជាងគេ​លើ​ពិភពលោក ។​​ការសិក្សា​វាស់វែង​ជាក់ស្តែង​បង្ហាញថា ល្អាង​បូរាណ​នេះ ជា​ល្អាង​សប្ប​និម្មិត​រួមមាន​រូង​តូចៗ ២៤ ហើយ​ល្អាង​នីមួយៗ​មាន​ផ្ទៃក្រឡា​មធ្យម​ប្រមាណ ១០០០ ម៉ែត្រការ៉េ កម្ពស់​រហូតដល់ ៣០ ម៉ែត្រ ។ ផ្ទៃក្រឡា​សរុប​ប្រមាណ​ជាង ៣០.០០០ ម៉ែត្រការ៉េ ។​ជាក់ស្តែង ​ផ្អែក​តាម​តឹកតាង​បន្សល់ទុក​នោះ ល្អាង​បូរាណ​នេះ

គឺធ្វើឡើង​ដោយ​ដៃ​មនុស្ស​សុទ្ធសាធ ។ នៅក្នុង​ល្អាង​នេះ​មាន​ជណ្តើរ សសរ ជាច្រើន​ដែល​គេ​បាន​ចម្លាក់​យ៉ាង​ស្អាត​… ។​​តាម​ការ​គណនា​របស់​អ្នក​បូរាណ​វិទូ នោះ​ល្អាង​ទូ​ឡុង ត្រូវបាន​កសាង​ប្រមាណ ២០០០ ឆ្នាំ មុន ហើយ​គេ​ត្រូវ​ជីក​កាយ​យក​ដី​ចេញ​ប្រមាណ ១ លាន​ម៉ែត្រគូប ។​ដោយឡែក​ ចម្ងល់​មួយ​ចោទឡើងៈ ជាធម្មតា​សំណង់​ទ្រង់ទ្រាយ​បែបនេះ តែ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ គេ​ពុំ​ស្វែង​រកឃើញ​ព័ត៌មាន​តិចតួច​ណាមួយ​ចារអំពីល្អាងអាថ៌កំបាំងនេះទេ៕ប្រភព៖ ហ្វេសប៊ុក