តារាសម្តែងអ្នកនាងផាន់​ ​ផាត់​ណា​ ធ្វើពិធីចេញខែឱ្យកូនហើយតែមហាជននៅតែងើយឆ្ងល់រឿងមិនព្រមបញ្ចេញមុខគូរស្នេហ៏

700

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបស្គាល់ច្បាស់ហើយថា​តារា​សម្តែង​និយម​លេង​ស្ទីល​ស្លៀកពាក់សិចស៊ី​បញ្ចេញ​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់​ ​ផាន់​ ​ផាត់​ណា​ ​​បង្ហាញមុខ​គូស្នេហ៍​របស់​ខ្លួន​នៅក្នុង​ពិធី​ចេញ​ខែ​កូនប្រុស​ដែល​បាន​រៀបចំ​កាលពី​ថ្ងៃទី​ ​១៨​ ​យប់មិញ​នេះ​នៅ​ភោជនីយដ្ឋាន​ស្លឹក​ឈូក​ ប៉ុន្តែ​យ៉ាងណា​តារា​សម្តែង​រូប​នេះ​មិនទាន់​បង្ហាញ​ឡើយ​។យ៉ាងណាមិញអ្នកនាង ​ផាន់​ ​ផាត់​ណា​ ​បាន​រៀបចំ​ពិធី​ជប​លៀង​ចេញ​ខែ​កូនប្រុស​ដំបូង​របស់​ខ្លួន​ដែល​មានមុខមាត់​គួរ​ឱ្យ​ក្នាញ់​ ​និង ​មានឈ្មោះ​​ យូជុន​ ​កាលពីយប់មិញ​នេះ ​

ដោយមាន​ការចូលរួម​ពី​សំ​ណាក់​មិត្តភក្តិ​ស្និទ្ធស្នាល​ជា​អ្នក​សិល្បៈ​មួយចំនួន​ដែរ​ ​។ដោយឡែក ក្នុង​ឈុត​រ៉ូប​ពណ៌ស​ តារា​សម្តែង​រូប​នេះ​បាន​តុបតែង​ខ្លួន​យ៉ាង​សាមញ្ញ​ តែ​មើល​​ទៅ​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​ ​ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​មិន​តិច​ទេ​ចង់​ឃើញ​មុខ​គូស្នេហ៍​របស់​ ​ផាន់​ ​ផាត់​ណា​ ​ថា​តើ​ជា​បុរស​ខ្មែរ​ឬ​បរទេស​ ​។ ទោះបីជាមានការចង់ដឹង និង ស្គាល់ព្រោងព្រាតក្តី ប៉ុន្តែ ផាន់ ផាត់ណា ហាក់មិនទាន់មានសេចក្តីក្លាហានបង្ហាញមុខគូស្នេហ៍ជាសាធារណៈនៅឡើយ ដោយមិនដឹងថានាងទុកបង្ហាញដល់ពេលណានោះទេ ។ ការនេះបានធ្វើឱ្យមហាជន

និង មិត្តក្នុងសិល្បៈមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំង ។​ជាក់ស្តែង ទោះបីមិនមានការបង្ហាញមុខគូស្នេហ៍ ប៉ុន្តែ​នៅតែ​មានការ​សរសើរ ផាន់ ផាត់ណា ដដែល​ថា ​ទោះ​ទើប​សម្រាលកូន​មិនទាន់​បាន​មួយ​ខែ​ក៏​ពិតមែន តែ​សម្រស់​របស់នាងនៅតែ​ស្រស់​ស្អាត ​និង ​សិច​ស៊ី​មិន​ប្រែប្រួល​ពីមុន​ប៉ុន្មាន​ឡើយ​ ​។​ ​គេ​រំពឹង​ថា​ស្រី​ស្អាត​រូប​នេះ​នឹង​វិល​មក​សម្តែង​រឿង​ក្នុង​ពេល​ឆាប់​ៗ​នេះផងដែរ​៕​ប្រភព៖ ហ្វេសប៊ុក